ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហេង សួរ ក្រើនរំឮកដល់និស្សិតទៅសិក្សានៅប្រទេសជប៉ុនបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីល្អៗរបស់កម្ពុជាទៅកាន់ជនជាតិផ្សេង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ បានក្រើនរំឭកដល់និស្សិតអាហារូបករណ៍ JDS ទៅសិក្សានៅប្រទេសជប៉ុនទាំងអស់ ត្រូវធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាក្នុងការបង្ហាញពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ដ៏ផូរផង់របស់កម្ពុជាទៅកាន់និស្សិត និងប្រជាជនជប៉ុន ក៏ដូចជាប្រជាជាតិដទៃទៀតដែលនិស្សិតបានជួបប្រាស្រ័យទាក់ទង ក្នុងអំឡុងពេលសិក្សានៅក្នុងប្រទេសជប៉ុន។

JDS គឺជាប្រភេទអាហារូបករណ៍ដែលផ្ដល់ជូនមន្ត្រីរាជការកម្ពុជាដែលមានសមត្ថភាពមានឱកាសសិក្សាយកចំណេះនិងបទពិសោធន៍នៅប្រទេសជប៉ុន។

ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតី តំណាងលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ចូលរួមក្នុងពិធីជួបជុំសំណេះសំណាល ជាមួយដែលនឹងទៅបន្តការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំសិក្សា២០២៣-២០២៥ ចំនួន ២៦រូប នាល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក ហេង សួរ បានលើកឡើងថាអាហាររូបករណ៍ដែលជ័យលាភីទទួលបាននាពេលនេះ កើតចេញពីចំណងមិត្តភាពដ៏ល្អរឹងមាំរវាងកម្ពុជា និងជប៉ុន និងកត្តាសន្តិភាព ដែលជាមរតករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

លោកក៏បានបង្ហាញនូវក្តីសង្ឃឹមយ៉ាងមុតមាំថា និស្សិតជ័យលាភីទាំងអស់ នឹងទទួលបានជោគជ័យក្នុងដំណើរសិក្សានេះ ដើម្បីពាំនាំយកនូវចំណេះដឹង ចំណេះធ្វើ និងបទពិសោធន៍ វិលត្រឡប់មកបម្រើការងារនៅកម្ពុជាវិញ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ជាពិសេសចក្ខុវិស័យក្នុងការប្រែក្លាយកម្ពុជាជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

អាហារូបករណ៍ JDS ផ្តោតសំខាន់លើមន្ត្រីរាជការវ័យក្មេងដែលមានសមត្ថភាព ដើម្បីចូលរួមក្នុងការអនុវត្តផែនការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ក្នុងនាមជាអ្នកដឹកនាំនាពេលអនាគត។ គិតមកទល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូននិស្សិតសរុបចំនួន ៥៤៨នាក់ បានទៅសិក្សានៅប្រទេសជប៉ុន ក្រោមគម្រោងអាហារូបករណ៍ JDS។ ក្នុងឆ្នាំ២០២៣ មន្ត្រីរាជការកម្ពុជាសរុបចំនួន ២៦រូប (ស្រី ១២រូប) ដែលមកពីក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានសាធារណៈចំនួន១៧ បានទទួលអាហារូបករណ៍ JDS ក្នុងនោះចំនួន ២រូប សិក្សាថ្នាក់បណ្ឌិត និង ២៤រូប សិក្សាថ្នាក់អនុបណ្ឌិត។

គួរបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩៣ រហូតមកដល់បច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន ១ ៤៨០នាក់ហើយ ដែលបានទៅសិក្សានៅប្រទេសជប៉ុន។ អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សរបស់ជប៉ុន (Human Resource Development Scholarship by Japanese Grant Ad/JDS) ត្រូវបានបង្កើតឡើងនៅកម្ពុជាក្នុងឆ្នាំ២០០០ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក