ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងកសិកម្មហាមពលរដ្ឋនាំចូលនិងចែកចាយត្រីប្រភេទពីរ៉ាន់ញ៉ាដែលស៊ីសាច់ជាអាហារ

ភ្នំពេញ៖ ក្រសួងកសិកម្មហាមពលរដ្ឋដែលកំពុងចិញ្ចឹមប្រភេទត្រីពីរ៉ាន់ញ៉ា ដែលស៊ីសាច់ជាអាហារមិនត្រូវឱ្យលែងចូលធម្មជាតិ និងត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត ក្រោយទទួលដំណឺងនិងចុះដកហូត បំផ្លាញចោលប្រភេទត្រីនេះកាលពីថ្ងៃទី៦ ខែសីហា។

សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣ បានឱ្យដឹងថា នាពេលថ្មីៗនេះមានការផ្សព្វផ្សាយលើបណ្តាញ Tiktok និងហ្វេសប៊ុក អំពីការនាំចូល និងលក់ចែកចាយប្រភេទត្រីពីរ៉ាន់ញ៉ា (Piranha) ដែលមានលក្ខណៈកាចសាហាវ និងស៊ីសាច់ជាអាហារ។

ក្រោយទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីនេះ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចុះត្រួតពិនិត្យ និងអនុវត្តច្បាប់ដល់ទីកន្លែងលក់ តាំងពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ កន្លងមក ហើយម្ចាស់អាជីវកម្មបានធ្វើ កិច្ចសន្យាឈប់នាំចូល និងបានឯកភាពបំផ្លាញចោលត្រីពីវ៉ាន់ញ៉ា ដែលបាននាំចូលរួចរាល់ហើយ។

ជាមួយគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អំពាវនាវដល់សាធារណជន ព្រមទាំងអាជីវករ មិនត្រូវនាំចូលប្រភេទត្រីពីរ៉ាន់ញ៉ា ឬប្រភេទ ត្រីផ្សេងទៀត ដែលអាចនាំឱ្យមានផលប៉ះពាល់ដល់ប្រភេទត្រីធម្មជាតិ ក៏ដូចមនុស្ស សត្វ និងបរិស្ថាននោះឡើយ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើដល់ប្រជាពលរដ្ឋដែលបានដឹងអំពីការនាំចូលត្រីពីរ៉ាន់ញ្ញា ឬប្រភេទត្រីកាចសាហាវផ្សេងទៀត យកមកចិញ្ចឹម ឬចិញ្ចឹមលម្អ ត្រូវរាយការណ៍ដល់សមត្ថកិច្ចជំនាញជលផលដើម្បីចាត់វិធានការសមស្រប ហើយចំពោះអ្នកដែលកំពុងចិញ្ចឹមប្រភេទត្រីទាំងនេះ មិនត្រូវលែងចូលធម្មជាតិ ត្រូវប្រគល់ឱ្យរដ្ឋបាលជលផលជាកំហិត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក