ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

នាយករដ្ឋមន្ត្រីកម្ពុជា អនុញ្ញាតដល់អ្នកដែលនៅសេសសល់ មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងរាជធានីភ្នំពេញអាចទៅទទួលវ៉ាក់សាំង

ភ្នំពេញ: ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋខ្មែរ និងជនបរទេសមានអាយុចាប់ពី១៨ឆ្នាំឡើង ដែលនៅសេសសល់មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ (ស្ត្រីដែលទើបនឹងសម្រាលកូនរួច ប្រជាពលរដ្ឋដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក ឬអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេស ដែលបានបញ្ចប់ការធ្វើចត្តាឡីស័ក។ល។) ហើយមានអាស័យដ្ឋានរស់នៅក្នុងរាជធានីភ្នំពេញ នឹងត្រូវចាប់ផ្តើមយុទ្ធនាការចាប់ពីថ្ងៃទី៩ ខែសីហា ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ នៅមន្ទីរពេទ្យព្រះអង្គឌួង និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក។

ប្រជាពលរដ្ឋដែលមិនទាន់បានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ខាងលើ អាចទៅចាក់វ៉ាក់សាំងកូវីដ-១៩ ដោយភ្ជាប់ទៅជាមួយ នូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានបញ្ជាក់ថាការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី២ ត្រូវធ្វើឡើងនៅ ២១ថ្ងៃក្រោយពីចាក់ដូសទី១ នៅតាមទីតាំងដែលបានចាក់ដូសទី១៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក