ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

លោក កែវ រ៉េមី ថាលទ្ធផលនៃការបោះឆ្នោតបានបង្ហាញនូការគាំទ្រចំពោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត

បាត់ដំបង៖ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី បានលើកឡើងពីជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតកាលពីថ្ងៃទី២៣ ខែកក្កដាកន្លងទៅថាជាសក្ខីភាពបង្ហាញនូវការគាំទ្ររបស់ប្រជាពលរដ្ឋចំពោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងការគាំទ្រសម្ដេចតេជោ ហ៊ុន សែន និងលោកកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដើម្បីដឹកនាំប្រទេសកម្ពុជាធានារក្សានូវសន្តិភាព និងការអភិវឌ្ឍនានាជាបន្តទៀត។

លោកថ្លែងបែបនេះក្នុងពេលសំណេះសំណាល និងថ្លែងអំណរគុណដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅឃុំរកា និងនៅឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ព្រឹកថ្ងៃអាទិត្យ ទី១៣ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងឱកាសនោះលោកបានសម្ដែងនូវទឹកចិត្តសោមនស្សរីករាយក្រៃលែង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តស្រឡាញ់របស់ប្រជាពលរដ្ឋឃុំកំពង់ព្រៀងទាំងអស់ ដែលតែងតែជឿជាក់មកលើគណបក្សប្រជាជនកម្ពុជា។

លោកក៏បានថ្លែងអរគុណផងដែរ ចំពោះការខិតខំប្រឹងប្រែងកន្លងមករបស់ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំរកា និងឃុំកំពង់ព្រៀង។

ទន្ទឹមនឹងនេះ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ ក៏បានលើកឡើងនូវសមិទ្ធផលជាច្រើននៅក្នុងឃុំទាំងពីរដែលកើតចេញពីកម្លាំងសាមគ្គីរបស់ក្រុមការងារ អាជ្ញាធរ និងប្រជាពលរដ្ឋ មានជាអាទិ៍ ការស្ដារនិងការជួសជុលឡើងវិញនូវផ្លូវ នៅក្នុងភូមិ-ឃុំ និងប្រឡាយទឹក ការជួយកសាងរបងសាលា វត្ត ការជួយឧបត្ថម្ភជនក្រីក្រ ជនរងគ្រោះពីទឹកជំនន់ ពិសេសការសាងសង់ស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំកំពង់ព្រៀង។

ជាចុងក្រោយនេះ លោក កែវ រ៉េមី បានលើកទឹកចិត្តឱ្យក្រុមការងារ គណៈកម្មាធិការបក្សឃុំ មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ មេប៉ុស្តិ៍ និងក្រុមចលនាយុវជនឃុំ សូមបន្តការងារបម្រើ និងជួយដល់ប្រជាពលរដ្ឋក្នុងនាមជាគណបក្សឈ្នះឆ្នោតដែលមានការគាំទ្រពីប្រជាពលរដ្ឋ និងសូមបង្កើននូវប្រសិទ្ធភាពការងារខ្ពស់បន្តទៅមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក