ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ចិនមានជំនឿថាទំនាក់ទំនងជាមួយកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន ម៉ាណែត កាន់តែរីកចម្រើន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះគឺដើម្បីបញ្ជាក់ជាថ្មីម្តងទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថាក្រោមការដឹកនាំរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងកាន់តែធំធាត់ហើយជាពិសេស កម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត។

នេះជាការបញ្ជាក់របស់លោក វ៉ាង យី ក្នុងពេលលោកជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន ថ្ងៃទី១៣ ខែសីហា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី ធ្វើដំណើរទស្សកិច្ចមកកម្ពុជាចំនួន ២ថ្ងៃក្នុងដំណើរទស្សនកិច្ចក្នុងតំបន់អាស៊ានរបស់លោក។

ក្នុងដំណើរទស្សនកិច្ចនេះលោក វ៉ាង យី បានអបអរសាទរជូនចំពោះសម្ដេចតេជោ និងគណបក្សប្រជាជនដែលបានទទួលការគាំទ្រក្នុងពេលបោះឆ្នោតកន្លងទៅពីប្រជាជនលើសពី ៨០%។ លោកមានប្រសាសន៍ថា ប្រទេសជាច្រើនបានមកសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជា ហើយបានឃើញថា ការបោះឆ្នោតដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅ គឺប្រកបដោយយុត្តិធម៌ តម្លាភាព និងស្របច្បាប់ ដែលប្រជាជនជាង ៨០% បានទៅបោះឆ្នោត។

លោកថា៖ «នេះសបញ្ជាក់ឱ្យឃើញថាប្រជាជនកម្ពុជាបានប្រើប្រាស់សិទ្ធិពេញលេញទៅបោះឆ្នោត ដែលមានចំនួនជាង ៨០% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដើម្បីដឹកនាំប្រទេសបន្តទៀត។ ការទទួលបានទំនុកចិត្តនិងការគាំទ្រពីប្រជាជនគឺជាកត្តាដ៏សំខាន់បំផុត»

ជាមួយគ្នានេះដែរលោក វ៉ាង យី បានសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដោយបានបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក មកកាន់កម្ពុជានាពេលនេះគឺដើម្បីបញ្ជាក់ជាថ្មីម្តងទៀតថាចិនគាំទ្រកម្ពុជា ហើយមានជំនឿថាក្រោមការដឹកនាំរបស់លោកកិត្តិសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹងរីកចម្រើនឡើងកាន់តែធំធាត់ហើយជាពិសេស កម្ពុជានឹងកាន់តែមានភាពរុងរឿងឡើងថែមទៀត។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះលោក វ៉ាង យី ផងដែរចំពោះពាក្យពេចន៍ដ៏ល្អនិងជាពិសេសការគាំទ្រដ៏ធំធេងរបស់មិត្តចិន។

សម្ដេចតេជោ ក៏បានមានប្រសាសន៍ផងដែរថា ប្រជាជនកម្ពុជាបានដឹងជាមុនហើយថានឹងមានការផ្លាស់ប្ដូរមុនពេលបោះឆ្នោតដែលចំនួនគាំទ្រមានរហូតដល់ទៅ ៨៤% គឺជាការអបអរសាទរដ៏ច្រើនបំផុតពីប្រជាពលរដ្ឋខ្មែរចំពោះសម្តេចផ្ទាល់ និងចំពោះគណបក្សប្រជាជនកម្ពុជា៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក