ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ាណែត ចូលរួមរំលែកទុក្ខក្រុមគ្រួសារលោក នុត ណារ៉ាង

ភ្នំពេញ៖ ប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាល លោក ហ៊ុន ម៉ាណែត បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងភាពក្តុកក្តួលរំជួលចិត្តយ៉ាងខ្លាំងចំពោះការបាត់បង់ លោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីវប្បធម៌ និងអតីតឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋបារាំងបានទទួលអនិច្ចកម្ម កាលពីថ្ងៃពុធ ទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។

លោកបានលើកឡើងថាមរណភាពរបស់លោក នុត ណារ៉ាង គឺការបាត់បង់នូវឧត្តមស្វាមី លោកឪពុក លោកឪពុកក្មេក និងជីតា ជាទីគោរពស្រឡាញ់បំផុតរបស់ក្រុមគ្រួសារ ព្រមទាំងបងប្អូនកូនក្មួយ និងជាអ្នកមានគុណមួយរូបផ្តល់នូវ ភាពកក់ក្ដៅក្នុងក្រុមគ្រួសារ ប្រកបទៅដោយព្រហ្មវិហារធម៌សព្វគ្រប់បែបយ៉ាង ដែលបានបូជាកម្លាំងកាយ កម្លាំងចិត្ត នៅក្នុងការបីបាច់ថែរក្សាអប់រំទូន្មាន បុត្រាបុត្រី ចៅៗ និងក្មួយៗ ឲ្យក្លាយទៅជាពលរដ្ឋល្អដើម្បីចូលរួមគ្រប់ សកម្មភាពនៃការអភិវឌ្ឍសង្គម និងបុព្វហេតុសុខសន្តិភាពរបស់ប្រទេសជាតិ។

លោកសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំយ៉ាងក្រៃលែង និងពោរពេញដោយក្តីសោកស្ដាយស្រណោះអាឡោះអាល័យបំផុត ជាមួយ លោកជំទាវ នុត សូភី ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដួងវិញ្ញាណក្ខន្ធលោក នុត ណារ៉ាង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតក្លាយជាបការៈដទៃឡើយ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក