ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីចូលរួមរំលែកទុក្ខក្រុមគ្រួសារលោក នុត ណារ៉ាង

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជាបានចូលរួមរំលែកទុក្ខក្រុមគ្រួសារលោក នុត ណារ៉ាង អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ ដែលបានទទួលមរណភាពកាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៨៧ឆ្នាំ ដោយរោគាពាធ។

សម្ដេចចាត់ទុកការបាត់បង់លោក នុត ណារ៉ាង គឺជាការបាត់បង់ដ៏ធំធេងនូវឥស្សរជនមួយរូប ដែលបានលះបង់កម្លាំងកាយ ចិត្ត និងបញ្ញាស្មារតីក្នុងការចូលរួមចំណែកការពារ ថែរក្សានិងលើកតម្លៃបេតិកភណ្ឌ វប្បធម៌ និងសម្បត្តិវប្បធម៌ជាតិ ដើម្បីអភិវឌ្ឍន៍វិស័យវប្បធម៌ និងជំនឿទំនៀមទម្លាប់ ប្រពៃណីរបស់ ព្រះរាជាណាចក្រកម្ពុជា។

សម្ដេចថា៖ «ខ្ញុំនិងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឯកឧត្តម នុត ណារ៉ាង សូមឆាប់បានចាប់ កំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ»

ជាមួយគ្នានេះសម្ដេចក៏បានថ្លែងអំណរគុណចំពោះលោកស្រី នុត សុភី ដែលបានពាំនាំបណ្តាំរបស់លោក នុត ណារ៉ាង ប្រកបដោយពាក្យពេចន៍ដែលពោរពេញដោយមនោសញ្ចេតនានិងការជឿទុកចិត្ត បន្តគាំទ្រដល់រាជរដ្ឋាភិបាលនិងគណបក្សប្រជាជនកម្ពុជាផងដែរ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក