ក្រុងព្រះសីហនុ៖ (ព័ត៌មានបឋម) នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ មានករណីផ្ទុះអាវុធជាច្រើនគ្រាប់ក្នុងប្រតិបត្តិការណ៍បង្ក្រាបករណីចាប់ជំរិតនៅក្រុងព្រះសីហនុប៉ូលិសរំដោះបានជនរងគ្រោះជាជនជាតិចិនម្នាក់រងរបួសធ្ងន់ និងឃាតខ្លួនជនសង្ស័យជាជនជាតិចិន ២នាក់ រួមទាំងអាវុធខ្លី ១ដើម។
លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានអោយកម្លាំង សមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗក្រោយពីទទួលបានប្តឹងរាយការណ៍របស់ប្រជាពលរដ្ឋបានប្តឹងរាយការណ៍មកថា នៅចំណុច ម្តុំពយកំពេញចាស់ មានក្រុមសង្ស័យមានគ្នា ២នាក់ ជាជនជាតិចិន បានធ្វើសកម្មភាពចាប់ជំរិត បុរសជនជាតិចិន ១នាក់ ចូលក្នុងរថយន្ត និងមានផ្ទុះអាវុធមួយគ្រាប់ផងដែរ ។ ខណៈសមត្ថកិច្ចដេញប្រផាប់ចាប់ប្រភីង ឃាត់ខ្លួនបានជនជាតិចិនជាជនសង្ស័យបានពីរនាក់ និងមានអាវុធខ្លីក្នុងដៃ១ដេីម នៅវេលាម៉ោងជាង៦ព្រឹក ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៣នេះ ។
សមត្ថកិច្ចបានឲ្យដឹងជាបឋមមកថា ករណីផ្ទុះអាវុធព្រឹកមិញនៅម្តុំរង្វង់មូលតោរពី និង មុខផ្សារលើក្រុងព្រះសីហនុ គឺជាការបង្ក្រាបក្រុមជនសង្ស័យដែលធ្វើសកម្មភាពចាប់ជំរិតទាប្រាក់ជនសង្ស័យជាជនជាតិចិនដូចគ្នាក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ។
សមត្ថកិច្ចឲ្យជាបឋមបន្ថែមថាពាក់ព័ន្ធករណីខាងលើនេះសមត្ថកិច្ចរំដោះបានជនរងគ្រោះម្នាក់រងរបួសធ្ងន់ និងក្របួចបានជនសង្ស័យជាជនជាតិចិនចំនួន ២នាក់ និងអាវុធខ្លីចំនួន ១ដើម ដោយតាមនិងផ្ទុះអាវុធនៅម្តុំតោរពីរហូតមកដល់មុខផ្សារលើសង្កាត់៤ ក្រុងព្រះសីហនុ ទើបបង្ក្រាបបានជនសង្ស័យ។
តាមការឲ្យដឹងបន្ថែមពីសមត្ថកិច្ចថា បានកំណត់មុខសញ្ញាជនសង្ស័យដែលពាក់ព័ន្ធបានហើយ និងកំពុងច្បាមយកជាបន្តទៀត៕