ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រកឃើញគ្រាប់មិនទាន់ផ្ទុះជាង ១ពាន់គ្រាប់នៅវិទ្យាល័យមួយក្នុងខេត្តក្រចេះ

ក្រចេះ៖ ក្រុមអង្គការស៊ីម៉ាក់ បានធ្វើការចុះរាវរកនៅវិទ្យាល័យព្រះកុសុមៈខេត្តក្រចេះក្នុងរយៈពេល២ថ្ងៃនេះមកនេះគឺបានរកឃើញជាង ១ ០០០គ្រាប់។

យោងតាមការចុះផ្សាយរបស់ស្ថានីយវិទ្យុសំឡេងស្ត្រីខេត្តក្រចេះ ក្រុមជំនាញនៅតែបន្តស្រាវជ្រាវ ព្រោះក្រុមជំនាញគិតថានៅមិនទាន់អស់គ្រាប់នោះទេ។

គួរឲ្យដឹងផងដែរថា សិស្សានុសិស្សវិទ្យាល័យព្រះមហាក្សត្រីកុសុមៈត្រូវបានផ្អាកសិក្សាជាច្រើនថ្ងៃបន្ទាប់ពីរកឃើញគ្រាប់មិនទាន់ផ្ទុះជាច្រើនគ្រាប់

ករណីដែលបានរកឃើញគ្រាប់ទាំងអស់នោះ ក្រោយពីសាលាកំពុងតែជួសជុលអាគារទទឹងថ្ងៃដែលមានចំនួន៣បន្ទប់ ដើម្បីធ្វើជាអាគារស្រាវជ្រាវ តែអំឡុងពេលដែលជាងកំពុងតែជួសជុលក៏ប្រទះឃើញគ្រាប់។

នៅក្នុងហេតុការណ៍នាយកសាលាបានរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗបន្ទាប់ពីបានទទួលដំណឹងពីជាង៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក