ភ្នំពេញ៖ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ បានបញ្ជាក់ប្រាប់នាយករដ្ឋមន្ត្រីចាំផ្ទះសម្ដេចតេជោហ៊ុនសែនថាលោកកំពុងទន្ទឹងរង់ចាំដើម្បីធ្វើការជាមួយនឹងនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
នេះជាការបញ្ជាក់របស់លោក ចូកូ វីដូដូ ក្នុងជំនួបតាមប្រព័ន្ធវីដេអូពីចម្ងាយជាមួយនឹងសម្ដេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។
តាមគម្រោងលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃនោះសម្តេចតេជោក៏នឹងលាលែងពីតំណែងនាយកដ្ឋមន្ត្រីកម្ពុជាផងដែរបន្ទាប់ពីគ្រប់គ្រងអំណាចជិត៤០ឆ្នាំ៕