ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអន្តរជាតិក្នុង៧ខែឆ្នាំនេះ ធ្លាក់ចុះជាង១៥ភាគរយ

ភ្នំពេញ៖ ក្នុងរយៈពេល៧ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងបណ្តាប្រទេសសម្រេចបានជាង២៧ពាន់លានដុល្លារ ធ្លាក់ចុះ១៥,៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២។

បើតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទំហំនៃការនាំចេញផលិតផលរបស់កម្ពុជា ទៅទីផ្សារអន្តរជាតិក្នុង៧ខែឆ្នាំនេះមានជាង១៣ពាន់លានដុល្លារ ធ្លាក់ចុះ ១.៨ភាគរយ។ ចំណែកការនាំចូលមកកម្ពុជាមានទំហំជាង១៤ពាន់លានដុល្លារ ថយចុះ២៥.៨ភាគរយ។

ក្នុងចំណោមប្រទេសទាំងអស់ គឺប្រទេសចិន និងកម្ពុជា មានទំហំពាណិជ្ជកម្មទ្វេភាគីច្រើនជាងគេ រហូតដល់៧ពាន់លានដុល្លារ ក្នុងនោះការនាំចេញទៅប្រទេសចិនមានទំហំជាង៨១៤លានដុល្លារ កើនឡើង១៦.២ភាគរយ ចំណែកការនាំចូលមកកម្ពុជាមានទំហំជាង៦ពាន់លានដុល្លារ កើនឡើង០.១ភាគរយ។

ប្រទេសអាមេរិក គឺជាប្រទេសដែលមានទំហំពាណិជ្ជកម្មជាមួយកម្ពុជាច្រើនផងដែរបន្ទាប់ពីប្រទេសចិន ដែលសម្រេចបានក្នុង៧ខែឆ្នាំមានទំហំជាង៥.៣ពាន់លានដុល្លារ ថយចុះ៩.៧ភាគរយ។ ក្នុងនោះការនាំចេញមានទំហំជាង៥ពាន់លានដុល្លារ ថយចុះ៩.១ភាគរយ ហើយនាំចូលសម្រេចបានជាង១៤១លានដុល្លារ ធ្លាក់ចុះ២៨ភាគរយ។

៧ខែឆ្នាំនេះកម្ពុជាបាននាំចេញទំនិញសម្រេចបានជាង១៣ពាន់លានដុល្លារ ថយចុះ១.៨ភាគរយ។ ទំនិញដែលនាំចេញទៅទីផ្សារអន្តរជាតិ មានដូចជា សំលៀកបំពាក់ ម៉ាស៊ីន ឧបករណ៍អគ្គិសនី គ្រឿងសង្ហារឹម វត្ថុធ្វើអំពីស្បែក ធញ្ញជាតិ ស្បែកជើង ស្រោមជើង កៅស៊ូ គុជខ្យងធម្មជាតិ ស្បែកជាប់រោម ស្បែកសិប្បនិម្មិត បន្លែ ឫស មើម វត្ថុធាតុប្លាស្ទិក ឈើ វត្ថុធ្វើពីឈើ ធ្បូងឈើ ប្រដាប់ប្រដារក្មេងលេង ល្បែង វត្ថុចាំបាច់សម្រាប់កីឡា ផ្លែឈើ គ្រាប់ផ្លែឈើ សម្ភារអគ្គិសនី វាយនភ័ណ្ឌកែច្នៃរួច ស្ករ ស្ករគ្រាប់ វត្ថុពាក់លើក្បាល និងផ្សេងៗ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក