ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មេខ្យល់ ២នាក់ដែលនាំពលករឆ្លងដែនទៅប្រទេសថៃខុសច្បាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី ឃាត់ខ្លួនបានមេខ្យល់ចំនួន២រូបដែលបម្រុងនាំពលករខ្មែរឆ្លងដែនទៅប្រទេសថៃខុសច្បាប់កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ នៅត្រង់ចំណុច មាត់អូរព្រំដែនកម្ពុជា-ថៃ ជាប់ភូមិសាស្រ្តក្រុមទី៧ ភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

មេខ្យល់ ២នាក់នោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាមួយនឹងពលករខ្មែរម្នាក់ ដែលបាននាំឆ្លងដែនចូលប្រទេសថៃដោយខុសច្បាប់ដោយយកប្រាក់ថ្លៃធ្វើដំណើរចំនួន ៤ ៥០០បាត (ស្មើជាង ៥៣ម៉ឺនរៀល)។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបាននាំខ្លួនជនសង្ស័យចំនួន ២នាក់ និងពលករចំនួន ១នាក់ ចេញពីប៉ុស្តិ៍នគរបាលច្រកទ្វាព្រំដែនអន្តរជាតិភ្នំដី (គីឡូ ១៣) មកអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីសាកសួរកត់ឈ្មោះ និងចុះកំណត់ហេតុប្រចាំថ្ងៃ។

កម្លាំងនគរបាលស្រុកសំពៅលូន បានឱ្យពលករម្នាក់នោះធ្វើកិច្ចសន្យាណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅមូលដ្ឋានវិញ។ ចំណែកជនសង័្សយទាំង ២នាក់ខាងលើ ត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូន កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក