ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍ជាង ២ម៉ឺននាក់បានចុះឈ្មោះចូលជាសមាជិក ប.ស.ស

ភ្នំពេញ៖ ពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួនជាង ២ម៉ឺននាក់បានចុះឈ្មោះចូលជាសមាជិក ប.ស.ស និងទទួលបានការគាំពារទៅលើការថែទាំងសុខភាព រួមទាំងប្រាក់បំណាច់មាតុភាពដូចមន្ត្រីរាជការ និងអ្នកកំពុងមានការងារធ្វើជាសមាជិក ប.ស.ស ផងដែរ។ នេះបើតាមព័ត៌មានផ្សាយដោយបេឡាជាតិសន្តិសុខសង្គម។

អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម និងជាអ្នកនាំពាក្យរបស់ ប.ស.ស. លោក ហេង សុផាន់ណារិទ្ធ បានលើកឡើងថា គិតមកដល់ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ មានពលរដ្ឋជាបុគ្គលស្វ័យនិយោជន៍សរុបចំនួន ២០ ០៣១នាក់ ក្នុងនោះស្រី ចំនួន ១១ ៧០៧នាក់ បានស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស តាមរបបភាគទានដោយស្ម័គ្រចិត្ត ក្នុងនោះក្នុងរាជធានីភ្នំពេញមានចំនួន ១២ ៨៤៣នាក់ (ស្រីចំនួន ៧ ០៣៧នាក់)។

សម្រាប់បុគ្គលស្វ័យនិយោជន៍ ដើម្បីមានសិទ្ធិទទួលប័ណ្ណសមាជិក ប.ស.ស. ពលរដ្ឋត្រូវអនុវត្តតាមលក្ខខណ្ឌរួមមាន មានមុខរបរមានប្រាក់ចំណូលផ្ទាល់ខ្លួន មិនពាក់ព័ន្ធនិងប្រាក់ឈ្នួល ធ្វើការងារ ឬប្រកបរបរអាជីវកម្មផ្ទាល់ខ្លួន ដោយមិនប្រើប្រាស់បុគ្គលិក ត្រូវមានអាយុមិនលើសពី ៦០ឆ្នាំ គិតត្រឹមកាលបរិច្ឆេទស្នើចុះបញ្ជីនៅ ប.ស.ស. ហើយសាមីខ្លួនត្រូវអញ្ជើញមកស្នើសុំធ្វើប័ណ្ណ ប.ស.ស. ដោយផ្ទាល់ និងភ្ជាប់ជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើមដែលមានសុពលភាព។

បច្ចុប្បន្នបេឡាជាតិសន្តិសុខសង្គមមានសមាជិកសរុបចំនួន ១ ៩៤៥ ៧៩៥នាក់ (ស្រីចំនួន ១ ០៧៦ ៣៩៦នាក់) ដែលក្នុងនោះសមាជិក ប.ស.ស. ក្នុងវិស័យឯកជនមានចំនួន ១ ៤៩១ ៦១៣នាក់ (ស្រីចំនួន ៩២៤ ៥៧១នាក់) សមាជិក ប.ស.ស. ក្នុងវិស័យសាធារណៈ ចំនួន ៤៣៤ ១៥១នាក់ (ស្រីចំនួន ១៤០ ១១៨នាក់) និងសមាជិក ប.ស.ស. ជាបុគ្គលស្វ័យនិយោជន៍សរុបចំនួន ២០ ០៣១នាក់ (ស្រីចំនួន ១១ ៧០៧នាក់)៕

 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក