ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរឃាត់ខ្លួនជនសង្ស័យជនជាតិថៃ ២នាក់ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនឆ្លងដែន ៤៦៥គីឡូក្រាម

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ បង្ក្រាបបានក្រុមឧក្រិដ្ឋជន ចរាចរគ្រឿងញៀនឆ្លងដែន ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវចូលមកកម្ពុជា ស្ថិតនៅចំនួន ២ទីតាំង ដោយទីតាំងទី១ នៅផ្ទះសំណាក់កណ្តាលស្ទឹងព្រែកជ្រៃ ខណ្ឌដង្កោ និងទីតាំងទី២នៅបុរីជីបម៉ុងលែនសែនសុខ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

មន្ទីរប្រឆាំងគ្រឿងញៀនបានស្រាវជ្រាវលើករណីនេះចំនួនជាង ២ខែមកហើយ ទម្រាំតែឃាត់ខ្លួនបានជនសង្ស័យជនជាតិថៃ២នាក់នោះ ជាមួយនឹងរឹបអូសបានសារធាតុញៀនប្រភេទមេតំហ្វេតាមីន ចំនួន ៤៦៥ដុំ ស្មើទម្ងន់ ៤៦៥គីឡូក្រាម ៦៥១ក្រាម។

បច្ចុប្បន្នជនសង្ស័យ ព្រមទាំងវត្ថុតាងចាប់យកខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី។

គូសរំលឹកថា កាលពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនក៏បង្រ្កាបបានក្រុមឧក្រិដ្ឋជនជនជាតិចិនចំនួន ៦នាក់ពាក់ព័ន្ធនឹងករណីលួចឆ្លងដែនគ្រឿងញៀនខុសច្បាប់ផងដែរ គឺរហូតដល់ជាង ៧៨០គីឡូក្រាម ពីតំបន់ត្រីកោណមាស ឆ្លងកាត់ឡាវ-កម្ពុជាបន្តចេញទៅកោះតៃវ៉ាន់ និងប្រទេសចិនតាមលំហរសមុទ្រ៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក