ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានប្ដូរឈ្មោះ Channel Telegram ពី Prime Minister Hun Sen ទៅជា Hun Sen of Cambodia នៅយប់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។
ការប្ដូរឈ្មោះ Channel Telegram នេះគឺបន្ទាប់ពីសម្ដេចបានជួបជាមួយនឹងសមាជិកគណៈរដ្ឋមន្ត្រីអាណត្តិទី៦ និងសមាជិកគណៈរដ្ឋមន្ត្រីអាណត្តិទី៧ថ្មី នៃព្រះរាជាណាចក្រកម្ពុជានៅរសៀលនេះ។
គួរឱ្យដឹងផងដែរថាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីរបស់កម្ពុជា បានកាន់តំណែងជានាយករដ្ឋមន្រ្តីពីថ្ងៃទី១៤ ខែមករា ឆ្នាំ១៩៨៥ គិតរហូតមកដល់ថ្ងៃទី២២ ខែសីហា ខាងមុខមានចំនួន ៣៨ឆ្នាំ ៧ខែ និង៨ថ្ងៃ គឺជានាយករដ្ឋមន្ត្រីដែលកាន់តំណែងយូរជាងគេបង្អស់មួយនៅលើពិភពលោក។ តាមគម្រោងលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីផ្លូវការបន្តពីសម្ដេចតេជោ៕