ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីផ្ដាំទៅរដ្ឋាភិបាលអាណត្តិថ្មីត្រូវចុះទៅជួបពលរដ្ឋតាមមូលដ្ឋាន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយលោក ហ៊ុន ម៉ាណែត ត្រូវចុះទៅតាមមូលដ្ឋានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋដែលជួបការលំបាក។

ថ្លែងនៅក្នុងពិធីជំនួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិមាន៧មករា ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា គណៈរដ្ឋមន្រ្តី ដែលត្រូវបានតែងតាំងនាពេលខាងមុខ ត្រូវចុះទៅតាមមូលដ្ឋានជួបប្រាស្រ័យជាមួយប្រជាពលរដ្ឋ ដោះស្រាយការងារជូនប្រជាពលរដ្ឋដែលជួបការលំបាក ពិសេសចុះជួបកម្មករ កម្មការិនីតាមរោងចក្រសហគ្រាស តាមអ្វីដែលសម្តេចផ្ទាល់បានសន្យាជាមួយកម្មករ កម្មការិនី នៅមុនពេលបោះឆ្នោតកន្លងទៅ។

តាមគម្រោងលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃនោះសម្តេចតេជោក៏នឹងលាលែងពីតំណែងនាយកដ្ឋមន្ត្រីកម្ពុជាផងដែរបន្ទាប់ពីគ្រប់គ្រងអំណាចជិត ៤០ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក