ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

BREAKING NEWS: សម្ដេចតេជោផ្ដាំឲ្យរដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត កែទម្រង់អាជ្ញាធរគ្រឿងញៀន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ សម្តេចតេជោ ហ៊ុន សែន បានផ្ដាំផ្ញើទៅកាន់លោក ហ៊ុន ម៉ាណែត ក្នុងពេលដឹកនាំរដ្ឋាភិបាលអាណត្តិទី៧ ត្រូវធ្វើការកែទម្រង់អាជ្ញាធរគ្រឿងញៀន ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀនដែលមានសេសសល់ក្នុងប្រទេសឲ្យបានឆាប់ចប់។

សម្ដេចថ្លែងបែបនេះនៅក្នុងពិធីជំនួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ និងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៧ នៅវិមាន៧មករាក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ល្ងាចថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានស្នើដល់រាជរដ្ឋាភិបាលថ្មី ដែលត្រូវតែងតាំងនៅពេលខាងមុខ ត្រូវចូលរួមបង្រ្កាបឲ្យខានតែបាននូវការជួញដូរគ្រឿងញៀន បំផ្លាញដល់ឬសគល់នៃឧក្រិដ្ឋកម្មគ្រឿងញៀន។ ក្នុងនោះសម្តេចបានស្នើឲ្យមានការធ្វើកែទម្រង់ដល់អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីឲ្យសង្គមកម្ពុជាគ្មានគ្រឿងញៀនផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក