កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

BREAKING NEWS: ជំនួបរវាងនាយករដ្ឋមន្ត្រីចាំផ្ទះនិងគណៈរដ្ឋមន្ត្រីចាស់និងថ្មីបានចាប់ផ្ដើម

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីកម្ពុជាបច្ចុប្បន្ន និងជាប្រធានបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចាប់ផ្ដើមជួបជាមួយគណៈរដ្ឋមន្ត្រីចាស់ និងថ្មី នៅម៉ោង៤រសៀលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣នេះ នៅទីស្នាក់ការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

គួរឱ្យដឹងផងដែរថាក្រោយជ័យជម្នះលើការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលនាំឱ្យបក្សប្រជាជនកម្ពុជាទទួលបាន ១២០អាសនៈក្នុងសភា ប្រធានបក្សប្រជាជនបានឧទ្ទេសនាមនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីថ្មីនៃប្រទេសកម្ពុជាថ្វាយព្រះមហាក្សត្រនឹងទទួលបានការត្រាស់បង្គាប់ចាត់តាំងពីព្រះមហាក្សត្រផងដែរ។

លោក ហ៊ុន ម៉ាណែត នឹងបង្កើតគណៈរដ្ឋមន្ត្រីថ្មីមួយដើម្បីសុំការទុកចិត្តពីសភាជាតិនៅថ្ងៃទី២១ ខែសីហា ខាងមុខ ហើយថ្ងៃទី២២ គណៈរដ្ឋមន្ត្រីនឹងចូលធ្វើការក្នុងរាជរដ្ឋាភិបាលអាណត្តិទី៧ ជាផ្លូវការ។ នេះជាការផ្លាស់ប្ដូរដ៏ធំមួយនៃប្រវត្តិសាស្ត្រនយោបាយកម្ពុជាបន្ទាប់ពីនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន កាន់អំណាចជាង ៣៨ឆ្នាំ។

សម្ដេចតេជោបញ្ជាក់ថាការចុះចេញពីតំណែងរបស់សម្ដេចគឺដើម្បីស្ថេរភាព ភាពសុខសាន្ត សន្ដិភាព និងការរីកចម្រើនរបស់ប្រជាជនជាបន្តទៀត៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក