វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រើនរម្លឹកដល់ពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការថតរូបស្រើបស្រាលជាមួយដៃគូស្នេហា

ភ្នំពេញ៖ នាយករដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នចំពោះការថតរូបស្រើបស្រាលជាមួយដៃគូស្នេហា ក្រោយពីចាប់បញ្ជូនយុវជនរោគចិត្តម្នាក់បញ្ជូនទៅតុលាការ។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាបានឱ្យដឹងថាកាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៣ នាយកដ្ឋានទើបតែឃាត់ខ្លួនយុវជនម្នាក់ដែលពាក់ព័ន្ធនឹងការគម្រាមអតីតគូរស្នេហ៍របស់ខ្លួនថានឹងចែកចាយរូបភាពវីដេអូអាក្រាតកាយរបស់ជនរងគ្រោះដែលធ្លាប់បានថតក្នុងពេលរួមដំណេកជាមួយគ្នា។

នាយកដ្ឋានបញ្ជាក់ថា៖ «ជនសង្ស័យរូបនេះបានគម្រាមកំហែងជនរងគ្រោះជាច្រើនលើកច្រើនសារថានឹងបង្ហោះចែកចាយរូបភាព វីដេអូអាក្រាតកាយរបស់ជនរងគ្រោះតាមបណ្តាញសង្គមនានាប្រសិនបើជនរងគ្រោះមិនអនុវត្តតាមបញ្ជារបស់ខ្លួន»។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

តាងនាមឲ្យអគ្គស្នងការដ្ឋាននគរបាលជាតិ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក៏សូមក្រើនរំលឹកដល់ប្រជាពលរដ្ឋសូមឲ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះការនិយមថតរូបភាព វីដេអូបែបមនោសញ្ចេតនាស្រើបស្រាលជាមួយដៃគូស្នេហា ដែលទង្វើរនេះជាការដាក់ខ្លួនចូលទៅក្នុងហានិភ័យនៃការប៉ះពាល់ដល់កិត្តិយសសេចក្តីថ្លូរធ្ងន់ធ្ងរប្រសិនបើរូបភាពទាំងនោះបានបែកធ្លាយដោយអចេតនា ឬដោយសារការប៉ុនប៉ងអាក្រក់ពីភាគីណាមួយ។

គួរឱ្យដឹងផងដែរថាកាលពីខែមីនា កន្លងទៅកម្លាំងនគរបាលព្រហ្មទណ្ឌបានចាប់ឃាត់ខ្លួនយុវជនរោគចិត្តម្នាក់ដែរបញ្ជូនទៅតុលាការបន្ទាប់ពីបានគំរាមជនរងគ្រោះតាំងពីនាងជាអនីតិជនរហូតដល់នីតិជនជាបន្តបន្ទាប់ថាបើជនរងគ្រោះពុំធ្វើតាមសំណើរបស់ខ្លួននោះទេនឹងយកវីដេអូអាសអាភាសរបស់ជនរងគ្រោះបង្ហោះជាសាធារណៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក