ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

រដ្ឋមន្ត្រីការបរទេសចិន នឹងមកបំពេញទស្សនកិច្ចនៅសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជានៅសប្តាហ៍នេះ

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី ម៉ៅ នីងបានប្រកាសកាលពីថ្ងៃពុធថា រដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក វ៉ាង យី នឹងមកបំពេញទស្សនកិច្ចនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ចាប់ពីថ្ងៃទី១០-១៣ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមការចុះផ្សាយព័ត៌មានដោយ Xinhua។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី ម៉ៅ នីង បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះនឹងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រជាមួយប្រទេសអាស៊ីអាគ្នេយ៍ទាំងបី និងពង្រឹងកិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវប្រកបដោយគុណភាពខ្ពស់ និងនាំទំនាក់ទំនងទ្វេភាគីឡើងដល់កម្រិតខ្ពស់។

បើតាមលោកស្រី ម៉ៅ នីង ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រទេសទាំងបីដើម្បីអនុវត្តគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល ជំរុញការស្តារសេដ្ឋកិច្ច ការពារសន្តិភាព និងសន្តិភាព។

លោកស្រីអ្នកនាំពាក្យថា ទំនាក់ទំនងរវាងចិន និងសង្ហិបុរី ម៉ាឡេស៊ី និងកម្ពុជា រក្សាបាននូវសន្ទុះនៃកំណើនដ៏ល្អប្រសើរ។ លោកស្រីបន្តថា ប្រទេសចិននិងសិង្ហបុរីបានបង្កើតភាពជាដៃគូឆ្ពោះទៅអនាគតប្រកបដោយគុណភាពខ្ពស់គ្រប់ជ្រុងជ្រោយ។

លោកស្រីបន្ថែមថា ចំពោះទំនាក់ទំនងរវាងប្រទេសចិននិងម៉ាឡេស៊ីវិញបានឈានដល់ការយោគយល់គ្នាលើការរួមគ្នាកសាងសហគមន៍មួយដែលមានអនាគតរួមគ្នា។ ចំណែកប្រទេសចិន និងកម្ពុជាក៏កំពុងធ្វើការដើម្បីឈានទៅរកយុគសម័យថ្មីនៃការកសាងសហគមន៍ចិន-កម្ពុជា ដែលមានគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ជាមួយនឹងអនាគតរួមគ្នា។

ទាក់ទងនឹងការបំពេញទស្សនកិច្ចរបស់លោក វ៉ាង យី មកប្រទេសកម្ពុជា អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការនៃកម្ពុជា លោក អាន សុខខឿន បានបញ្ជាក់ប្រាប់ EAC news ថា ក្រសួងនឹងចេញសេចក្តីប្រកាសព័ត៌មានលម្អិតនៅថ្ងៃនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក