ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ក្រសួងមុខងារសាធារណៈបញ្ជាក់ថាគ្មានការណែនាំណាមួយឱ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការធ្វើការសម្រេចពីអនាគតការងាររបស់ខ្លួននោះទេ

ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈបញ្ជាក់ថារហូតមកដល់ពេលនេះនៅមិនទាន់មានការណែនាំណាមួយពីទីស្ដីការគណៈរដ្ឋមន្ត្រីឱ្យរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗធ្វើការសម្រេចចិត្តពីស្ថានភាពអនាគាតការងាររបស់ខ្លួនសាមីខ្លួននោះទេ។

យោងតាមសេចក្ដីជូនដំណឹងរបស់នាយខុទ្ទរកាល័យរដ្ឋមន្ត្រីមុខងារសាធារណៈ ចុះថ្ងៃទី០៩ ខែសីហា បញ្ជាក់ថា៖ «មកដល់ថ្ងៃនេះពុំទាន់មានការណែនាំណាមួយពីទីស្ដីការគណៈរដ្ឋមន្ត្រីទៅរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការតាមក្រសួងនីមួយៗ ឱ្យឆ្លើយសម្រេចចិត្តពីស្ថានភាពអនាគតការងាររបស់សាមីខ្លួន ថានៅបន្តឬឈប់ពីការងារដោយមូលហេតុណាមួយនៅឡើយទេ»។

នាយិការខុទ្ទកាល័យលោកស្រី ម៉ម ច័ន្ទម៉ារ៉ា បានបញ្ជាក់ថា ប្រសិនជាមានការណែនាំណាមួយខុសពីសេចក្ដីជូនដំណឹងខាងលើនេះត្រូវទុកជាមោឃៈ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក