ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

បេក្ខជនប្រធានាធិបតីប្រឆាំងអំពើពុករលួយប្រទេសអេក្វាឌ័រត្រូវបានគេបាញ់សម្លាប់

អេក្វាឌ័រ៖ បេក្ខភាពប្រធានាធិបតីអេក្វាឌ័រដែលត្រូវបានគេស្គាល់ជាអ្នកនិយាយប្រឆាំងនឹងអំពើពុករលួយ លោក Fernando Villavicencio ត្រូវបានវាយប្រហារ ខណៈដែលលោកបានចាកចេញពីព្រឹត្តិការណ៍នយោបាយមួយនៅក្នុងទីក្រុងភាគខាងជើងនៃទីក្រុង Quito កាលពីថ្ងៃពុធ។ នេះបើយោងតាមសារព៍ត៌មានអន្តរជាតិ CNN។

សមាជិកម្នាក់នៃក្រុមយុទ្ធនាការរបស់លោក Villavicencio បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា លោក Villavicencio កំពុងដើរចូលទៅក្នុងឡាន ខណៈពេលនោះមានបុរសម្នាក់បានបោះជំហានទៅមុខ ហើយបាញ់លោកចំក្បាល។

ឃាតកម្មលើលោក Fernando Villavicencio នេះ ខណៈតិចជាង ២សប្តាហ៍មុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី២០ ខែសីហា។

ប្រធានាធិបតីអេក្វាឌ័រ លោក Guillermo Lasso បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោកមានការខឹងសម្បារ និងតក់ស្លុតចំពោះការសម្លាប់នេះ ដោយបន្ថែមថា «ឧក្រិដ្ឋកម្មដែលបានរៀបចំបានកើតមានជាយូរមកហើយ ប៉ុន្តែទម្ងន់ពេញលេញនៃច្បាប់នឹងធ្លាក់មកលើពួកគេ»។

អគ្គមេធាវីរបស់ប្រទេសនេះបាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ជនសង្ស័យម្នាក់ក្នុងឧក្រិដ្ឋកម្មនេះ ក្រោយមកបានស្លាប់ដោយសាររបួស នៅក្នុងការបាញ់ប្រហារ។

គួរឱ្យដឹងដែរថា សាក្សីបាននិយាយថា លោក Villavicencio ដែលមានវ័យ ៥៩ឆ្នាំរូបនេះ ត្រូវបានរងបាញ់ប្រហារចំនួនបីដង ខណៈកាលពីសប្តាហ៍មុន លោក Villavicencio បាននិយាយថា លោក និងក្រុមរបស់លោកត្រូវបានមេក្រុមទំនើងមួយក្រុមគំរាមកំហែងពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។ លោក Villavicencio គឺជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខភាពប្រាំបីនាក់នៅក្នុងការបោះឆ្នោតជុំទីមួយថ្ងៃទី២០ ខែសីហា ទោះបីជាលោកមិនមែនជាបេក្ខជននាំមុខក៏ដោយ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក