ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នគរបាលចរាចរណ៍៣រូបត្រូវ «ផ្អាកការងារបណ្ដោះអាសន្ន» ក្រោយមានការចុះផ្សាយថាបានកំហែងយកលុយដល់ទៅ ១ម៉ឺនដុល្លារពីជនជាតិចិន

ភ្នំពេញ៖ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ឧត្តមសេនីយ៍ឯក ស ថេត បានសម្រេចផ្អាកការងារបណ្តោះអាសន្នចំពោះមន្ត្រីនគរបាលជាតិចរាចរណ៍ផ្លូវគោកចំនួន៣នាក់ ដោយសារកំហែងយកប្រាក់ពីអ្នកបើករថយន្តជនជាតិចិន។

មន្ត្រីនគរបាលចំនួន ៣នាក់នោះមានលោកអនុសេនីយ៍ឯក សុខ គឹមលី មានឋានៈនាយរងផ្នែក លោកអនុសេនីយ៍ឯក សួន ផាន់ណា មានឋានៈនាយរងផ្នែក និងលោកអនុសេនីយ៍ឯក លន លីហូវ ឋានៈមន្ត្រី។

បើតាមលិខិតបង្កាប់ការស្តីពីការផ្អាកការងារបណ្តោះអាសន្នមន្ត្រីនគរបាលជាតិដែលចុះនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ មន្ត្រីនគរបាលទាំង ៣រូបនោះត្រូវមកបង្ហាញមុខនៅការិយាល័យអន្តរាគមន៍ និងតម្រួតបទបញ្ជា រៀលរាល់ម៉ោងធ្វើការដើម្បីកែប្រែកំហុសឆ្គង និងរង់ចាំការសម្រេចជាថ្មី។ ក្នុងករណីសាមីខ្លួនមិនបង្ហាញមុខ លោកនាយការិយាល័យត្រូវធ្វើរបាយការណ៍មកការិយាល័យបុគ្គលិកដើម្បីមានវិធានការបន្ត។

តាមប្រភពព័ត៌មាន កាលពីសប្តាហ៍មុន មានជនជាតិចិនម្នាក់ឌុបភរិយាទៅព្រលានយន្តហោះរាជធានីភ្នំពេញ លុះដល់ស្តប់វត្តស្លែង ក៏ត្រូវបានមន្ត្រីនគរបាលចរាចរណ៍ហៅឃាត់រថយន្តដោយសារបើកល្មើសចរាចរណ៍ ដោយសួរនាំរកលិខិតស្នាម ដោយសារតែត្រូវប្រញាប់ជូនភរិយាឡើងយន្តហោះ ជនជាតិចិនម្នាក់នោះបានសុំសម្រួលជាមួយមន្ត្រីនរគបាលដោយឱ្យលុយមួយរយដុល្លារ ប៉ុន្តែមន្ត្រីនគរបាលនោះមិនព្រម ក៏ជនជាតិចិននោះទុកលុយ ១ម៉ឺនដុល្លារឱ្យទៅមន្ត្រីនគរបាលនោះដោយនឹងវិលត្រឡប់មកវិញដើម្បីដោះស្រាយបន្ត។ ប៉ុន្តែពេលត្រឡប់មកដល់កន្លែងនោះវិញ ក៏ស្រាប់តែបាត់មន្ត្រីនគរបាលទាំងនោះ ទើបជនជាតិចិននោះទៅបឹ្តងនៅស្ថានទូតចិនប្រចាំកម្ពុជា៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក