ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS: សម្ដេចតេជោថាប្រធានសភាអាណត្តិទី៧ បានទៅលើលោកស្រី ឃួន សុដារី

ភ្នំពេញ៖ ប្រធានគណបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គណបក្សប្រជាជនមិនមានទម្លាប់ឈ្លោះគ្នាដើម្បីអំណាចនោះទេ ខណៈប្រធានសភាក្នុងអាណត្តិទី៧ បានទៅលើលោកស្រី ឃួន សុដារី។

ក្នុងសារសំឡេងពិសេសនាយប់ថ្ងៃពុធ ទី៩ ខែសីហានេះ សម្ដេចតេជោបានឆ្លើយតបទៅនឹងព័ត៌មានដែលវិទ្យុអាស៊ីសេរីបានចុះផ្សាយថា គណបក្សនៅមិនទាន់មានភាពច្បាស់លាស់ក្នុងការជ្រើសតាំងប្រធានរដ្ឋសភាថ្មី និងហាក់បីដូចជាកំពុងមានបញ្ហាផ្ទៃក្នុងថា ជាព័ត៌មានដែលព្យាយាមញុះញង់បំបែកបំបាក់គណបក្សប្រជាជន ប៉ុន្តែគ្មានឥទ្ធិពលនោះទេ ដោយសារគណបក្សបានរៀបចំរួចរាល់ហើយអំពីសមាសភាពប្រធានសភា និងសមាសភាពមន្ត្រីជាន់ខ្ពស់នានាផ្សេងទៀត។

សម្ដេចតេជោបានលើកឡើងថា៖ «ពួកនេះនៅតែឆ្លៀតពេលវាយប្រហារគណបក្សប្រជាជនកម្ពុជាបើទោះបីជាការវាយប្រហារនេះគ្មានប្រយោជន៍ក៏ដោយ។ វាគ្មានអីចាំបាច់ដើម្បីធ្វើការបញ្ជាក់នោះទេថ្ងៃស្អែកសូមរង់ចាំមើលការជួបជុំរបស់គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជាជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ ដែលទើបតែបញ្ចប់ និងរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលឈានចូលកាន់តំណែងនៅពេលខាងមុខ»។

សម្ដេចតេជោបានបញ្ជាក់ថាមុខតំណែងក្នុងសភានាពេលខាងមុខគឺប្រធានរដ្ឋសភាបានទៅលើលោកស្រី ឃួន សុដារី លោក ជាម យៀប ជាអនុប្រធានទី១ និងលោក វង សូត ជាអនុប្រធានទី២។

គួរដឹងផងដែរថា នៅថ្ងៃស្អែកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ គណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជានឹងមានជំនួបជាមួយនឹងសមាជិករាជរដ្ឋាភិបាលអាណត្តិទី៦ ដែលទើបតែបញ្ចប់ និងរាជរដ្ឋាភិបាលអាណត្តិទី៧ ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក