ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋបាលខេត្តបន្ទាយមានជ័យ គ្រោងរៀបចំ «ភ្នំកងវ៉ា» ឱ្យក្លាយជា «រមណីយដ្ឋានបែបធម្មជាតិ»

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យគ្រោងរៀបចំភ្នំកងវ៉ា ដែលជាភ្នំមួយដែលមានទេសភាពស្រស់បំព្រង រៀបចំឱ្យក្លាយទៅជារមណីយដ្ឋានបែបធម្មជាតិ ដោយមានការដាំកូនឈើគ្រប់ប្រភេទនៅជុំវិញភ្នំ ដើម្បីទាក់ទាញទេសចរចូលមកទស្សនា លេងកម្សាន្ត ឬធ្វើបុណ្យទានផ្សេងៗ។

តាមការបញ្ជាក់ពីលោក អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ក្នុងឱកាសអបអរសាទរបុណ្យរុក្ខទិវា ៩ កក្កដា ឆ្នាំ២០២៣ ដែលប្រារព្ធធ្វើនៅបរិវេណវត្តកងវ៉ា ស្ថិតក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ នាព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមាយជ័យ។

លោក អ៊ុំ រាត្រី ក៏បានលើកឡើងថា នៅក្នុងក្រុងសិរីសោភ័ណ មានភ្នំជាច្រើន ប៉ុន្តែជាជំហានដំបូងខេត្តនឹងធ្វើការជ្រើសនៅភ្នំកងវ៉ានេះ ដើម្បីរៀបចំទៅជារមណីយដ្ឋានតាមបែបធម្មជាតិ។ អភិបាលខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា អាជ្ញាធរក្រុង ក៏នឹងមានការរៀបចំនូវកម្មវិធីមួយ ចំពោះគូស្វាមីភរិយាថ្មី ដែលទើបរៀបការ ចូលរួមដាំកូនឈើឱ្យបានម្នាក់មួយដើម ទុកជាអនុស្សាវរីយ៍ ក៏ដូចជាការលើកកម្ពស់បរិស្ថាន ស្រឡាញ់ព្រៃឈើធម្មជាតិ។

ជាមួយគ្នានោះលោក អ៊ុំ រាត្រី បានអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅទូទាំងខេត្ត ក៏ដូចជាមន្ត្រីរាជការ សិស្សានុសិស្សចូលរួមដាំកូនឈើបានច្រើន ដើម្បីជាប្រយោជន៍ដល់ប្រជាជន សហគមន៍ ក៏ដូចជាជម្រកសត្វព្រៃ។ លោកអភិបាលខេត្តបានលើកឡើងថា៖ «មួយវិញទៀតកាលណាមានព្រៃឈើច្រើនជួយទប់ស្កាត់នូវគ្រោះធម្មជាតិផ្សេងៗ ហើយប្រជាពលរដ្ឋក៏ទទួលបានផលប្រយោជន៍ពីព្រៃឈើផងដែរ»៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក