ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រះមហាក្សត្រត្រាស់បង្គាប់បេក្ខជនជាប់ឆ្នោតជាតំណាងរាស្ត្រនីតិកាលទី៧ តាមរាជធានី-ខេត្ត ចូលរួមសម័យប្រជុំរដ្ឋសភា

ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានផ្ញើព្រះរាជសារកោះប្រជុំត្រាស់បង្គាប់ឱ្យបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រនីតិកាលទី៧ នៅតាមបណ្តាមណ្ឌលរាជធានី-ខេត្តទាំង២៥ ដែលមកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិច សរុបចំនួន ១២៥រូបចូលរួមសម័យប្រជុំនៃរដ្ឋសភានីតិកាលទី៧ ដែលនឹងធ្វើឡើងលើកដំបូងក្នុងនីតិកាលទី៧ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។

បេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រតាមបណ្តាមណ្ឌលរាជធានី-ខេត្តទាំង២៥ មានមកពីគណបក្សប្រជាជនកម្ពុជាចំនួន ១២០រូប និងមកពីគណបក្សហ៊្វុនស៊ិនប៉ិចចំនួន ៥រូប។

គូសបញ្ជាក់ថា ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ គឺជាថ្ងៃដែលរដ្ឋសភាកោះប្រជុំលើកដំបូងក្នុងនីតិកាលទី៧ ហើយនៅល្ងាចថ្ងៃទី២១ ដដែល សមាជិកសភានឹងចូលស្បថនៅព្រះបរមរាជវាំង។ បន្ទាប់មកនៅថ្ងៃទី២២ សភានឹងបើកកិច្ចប្រជុំក្រោមអធិបតីភាពរបស់ព្រឹទ្ធបុរស ហើយល្ងាចគណៈរដ្ឋមន្ត្រីស្បថចូលកាន់តំណែង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក