ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ឯកអគ្គរាជទូតអាមេរិកលើកទឹកចិត្តប្រជាជនអាមេរិកមកកម្សានលេងស្រុកខ្មែរមើលវប្បធម៌បេតិភណ្ឌខ្មែរ

សៀមរាប៖ ក្នុងព្រឹត្តិការណ៍កីឡាទេសចរណ៍ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨កាលពីព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ក្នុងទឹកដីខេត្តសៀមរាប ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy ក៏បានចូលរួមរត់ផងដែរ។ មិនតែប៉ុណ្ណោះលោកក៏បានលើកទឹកចិត្តដល់ប្រជាជនអាមេរិកមកកម្សាន្តលេងនៅស្រុកខ្មែរ ចូលរួមការរត់ប្រណាំង និងជិះកង់មើលវប្បធម៌បតិកភណ្ឌរបស់ខ្មែរ។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក W. Patrick Murphy បានផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មានថា លោកតែងតែចូលរួមក្នុងព្រឹត្តិការណ៍រត់ប្រណាំងផ្សេងៗមិនថាធ្វើនៅភ្នំពេញ នៅតាមខេត្តសៀមរាបទេ គឺលោកមិនដែលខានឡើយ។ លោកថាលោកតែងតែធ្វើលំហាត់ប្រាណដោយរត់ជារៀងរាល់ថ្ងៃផងដែរ។

លោក W. Patrick Murphy បាននិយាយថា ព្រឹត្តិការណ៍កីឡាទេសចរណ៍ម៉ារ៉ាតុងចក្រភពខ្មែរលើកទី៨នេះពិតជាអស្ចារ្យដោយព្រឹត្តិការណ៍នេះមិនត្រឹមតែជួយដល់សុខភាពអ្នកចូលរួមនោះទេ ប៉ុន្តែវាក៏ជួយដល់សេដ្ឋកិច្ច និងបានមើលពីវប្បធម៌ និងប្រាសាទក្នុងខេត្តសៀមរាបទាំងមូលតែម្តង។ ជាពិសេសកម្មវិធីរត់នេះក៏បានជួយប្រមូលថវិកាជូនដល់មន្ទីរពេទ្យគន្ធបុប្ផាផងដែរ។

លោកថា៖«ប្រទេសកម្ពុជាមានប្រាសាទបេតិកភណ្ឌច្រើនមែនទែន ដូច្នេះយើងគួរតែមកមើលឱ្យបានច្រើន ជាពិសេសស្ថានទូតក៏បានជួយឧបត្ថម្ភកសាង(ជួសជុល) ប្រាសាទច្រើនដែរ និងបានប្រគល់ត្រឡប់មកវិញនូវវត្ថុបូរាណជាច្រើន។ ខ្ញុំសូមលើកទឹកចិត្តដល់ប្រជាជនអាមេរិកបានមកចូលរួមមកមើលស្រុកខ្មែរ ចូលរួមរត់ ជិះកង់ដើម្បីមកមើលវប្បធម៌បេតិកភណ្ឌរបស់ស្រុកខ្មែរ»។

លោក W. Patrick Murphy សង្ឃឹមថា លោកនឹងអាចមកចូលរួមព្រឹត្តិការណ៍រត់ពាក់កណ្តាម៉ារ៉ាតុងដែលធ្វើឡើងខែធ្នូ ឆ្នាំ២០២៣ ក្នុងខេត្តសៀមរាបជាបន្តទៀត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក