ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

វ៉ាក់សាំង AstraZeneca ចំនួន២០,០៧៣ដូស ត្រូវបានបញ្ជូនដល់ខេត្តបាត់ដំបង តាមឧទ្ធម្ភាគចក្រ

បាត់ដំបង៖ ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩ បំប្លែងថ្មី Delta នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងជំរុញ ឬហៅថាដូសទី៣ ការពារជំងឺកូវីដ-១៩ ប្រភេទ AstraZeneca ចំនួន ២០,០៧៣ដូស ដែលបានដឹកតាមឧទ្ធម្ភាគចក្រដល់ខេត្តបាត់ដំបងហើយ នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ក្រោយការប្រកាសរបស់នាយករដ្ឋមន្ត្រីកម្ពុជាសម្តេច តេជោ ហ៊ុន សែន បន្ទាប់ពីមានពលករខ្មែរជាច្រើននាក់ត្រឡប់មកពីប្រទេសថៃវិញ។

ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបងលោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានចេញទៅទទួលវ៉ាក់សាំងនោះ។ លោកឱសថបណ្ឌិត វឿង ប៊ុនរ៉េត បានឱ្យដឹងថា ការរៀបចំចាក់វ៉ាក់សាំងដូសលើកទី៣នេះ គឺអនុគណៈកម្មការរៀបចំចាក់ជូនមន្ត្រីជួរមុខមុនគេ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ពីព្រោះកងកម្លាំងមានភារកាតព្វកិច្ចការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ដែលមន្ត្រីជួរមុខទាំងអស់នោះ គឺគាត់មានការប្រឈមខ្លាំងជាងគេក្នុងការដែលពលករខ្មែរវិលត្រឡប់ពីប្រទេសថៃចូលស្រុកវិញ។

យុទ្ធនាការចាក់វ៉ាក់សាំងដូសទី៣នេះ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៨ ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដើម្បីទាន់ពេលវេលានិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ចូលក្នុងសហគមន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក