ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

សាលាអន្តរជាតិ BERKELEY បើកបវេសនកាលថ្មីជាមួយកម្មវិធីបណ្ដុះបណ្ដាលស្ដង់ដារ Cambridge ចក្រភពអង់គ្លេស

ភ្នំពេញ៖ សាលាអន្តរជាតិ BERKELEY by ELT បានបើកបវេសនកាលថ្មីរបស់ខ្លួនជាមួយនឹងការណែនាំនូវកម្មវិធីបណ្ដុះបណ្ដាលថ្មីស្ដង់ដារ Cambridge ពីចក្រភពអង់គ្លេស។ អគ្គនាយិកាសាលាបានបញ្ជាក់ថា BREKELY នឹងផ្ដល់នូវការអប់រំស្ដង់ដារចក្រភពអង់គ្លេសដែលធ្វើឱ្យសិស្សដែលបញ្ចប់ការសិក្សាពីសាលាមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបន្តការសិក្សានៅក្រៅប្រទេសបានងាយស្រួល។


សិស្សជាច្រើននាក់បានមកដល់ BERKELEY សាខាដូនពេញ នាព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីត្រៀមខ្លួនចូលថ្នាក់សិក្សាថ្មី២០២២-២០២៣ របស់ពួកគេ ដោយបានមើលឈ្មោះក្នុងតារាងបែងចែកថ្នាក់មុននឹងឡើងទៅកាន់បន្ទប់ពួកគេនីមួយៗ។

នាយកសាខាសាលាអន្តរជាតិ BERKELEY ដូនពេញលោក Robin Hamilton បានលើកឡើងថា BERKELEY ជាសាលាមួយនៅកម្ពុជាដែលទទួលបានការទទួលស្គាល់ឱ្យបណ្ដុះបណ្ដាលតាមគុណភាពអប់រំ Cambridge Assessment International ដែលជាការបណ្ដុះបណ្ដាលមួយដែលទទួលស្គាល់ទូទាំងពិភពលោក ហើយសញ្ញាបត្រដែលចេញដោយ BERKELEY គឺត្រូវបានទទួលស្គាល់ទូទាំងពិភពលោកដូចគ្នា។


លោកថា៖ «អ្វីដែលគេហៅថា IGCSE វិញ្ញាបនបត្រទូទៅអន្តរជាតិនៃការអប់រំមធ្យមសិក្សា គឺជាគុណវុឌ្ឍិសាលាអន្តរជាតិលំដាប់លេខមួយរបស់ពិភពលោក ហើយសិស្សភាគច្រើននៅជុំវិញពិភពលោកដែលមានលំដាប់ពិន្ទុចន្លោះពីប្រាំមួយទៅប្រាំបីក្នុងចំណោមប្រាំមុខវិជ្ជានេះគឺគ្រប់គ្រាន់ដើម្បីចូលសាកលវិទ្យាល័យ។ ហើយសិស្សរបស់យើងនឹងប្រឡង IGCSE នៅក្នុងមុខវិជ្ជាគណិតវិទ្យា ភាសាអង់គ្លេស រួមបញ្ចូលគ្នានូវវិទ្យាសាស្ត្រ អ្វីដែលគេហៅថាទស្សនៈសកលដែលជាប្រភេទនៃកម្មវិធីសិក្សាសង្គម ICT ភាសាចិន និងការសិក្សាអាជីវកម្ម»

Cambridge Assessment International Education ជាផ្នែកមួយនៃសាកលវិទ្យាល័យ Cambridge និងជាកម្មវិធីសិក្សាជួយដល់សិស្សក្នុងការអភិវឌ្ឍការចង់ដឹងចង់ឃើញ និងចំណង់ចំណូលចិត្តយូរអង្វែងសម្រាប់ការរៀនសូត្រ។ ការសិក្សាស្ដង់ដារអន្តរជាតិមួយនេះត្រូវបានទទួលស្គាល់ដោយសាកលវិទ្យាល័យ និងនិយោជកល្អបំផុតរបស់ពិភពលោក ដោយផ្តល់ឱ្យសិស្សនូវជម្រើសជាច្រើនក្នុងការអប់រំ និងអាជីពរបស់ពួកគេ។

នាយិកា BERKELEY International School by ELT លោកស្រី ជា នាងអេង មានប្រសាសន៍ថាសាលាលោកស្រីបានផ្ដល់នូវកម្មវិធីសិក្សាទាំង Cambridge និងកម្មវិធីជាតិ ដោយបង្កើននូវទំនុកចិត្តច្រើនដល់មាតាបិតាសិស្សក្នុងការបញ្ជូនកូនៗរបស់ពួកគេមកសិក្សានៅទីនេះ។ សិស្សដែលបានបញ្ចប់ការសិក្សានៅសាលាអន្តរជាតិ BERKELEY INTERNATIONAL SCHOOL មានឳកាសទទួលបានអាហារូបករណ៏ពីសកលវិទ្យាល័យជាច្រើននៅក្រៅប្រទេសដែលជាដៃគូសហការណ៏ដូចជា សហរដ្ឋអាមេរិច អង់គ្លេស អូស្ត្រាលី និងប្រទេសជាច្រើនទៀតដែលកំពុងរង់ចាំសិស្សគ្រប់ៗគ្នា។


លោកស្រីថា៖ «ការរៀននៅទីនេះគឺដូចជារៀននៅប្រទេសអង់គ្លេសអ៊ីចឹង សូម្បីតែគ្រូពេលព្រឹកពីម៉ោង៨ ទៅម៉ោង១២ហ្នឹងគឺគ្រូអន្តរជាតិទាំងអស់មានគ្រប់ជនជាតិ មានអាមេរិក មានអូស្រា្តលី មានកាណាដា ហើយមានរៀនគណិត រូប គីមី ទាំងអស់ ហើយកម្មវិធីអន្តរជាតិគ្រាន់តែមករៀននៅទីតាំងនៅភ្នំពេញកម្ពុជាយើងប៉ុហ្នឹងទេ។ ចំពោះកម្មវិធីខ្មែរវិញយើងរៀនពីម៉ោង១ ដល់ម៉ោង៤កន្លះយើងរៀននៅស្ថាប័នរដ្ឋយ៉ាងមិចគឺយើងដូចគ្នាអ៊ីចឹងមានជាតិនិងអន្តរជាតិ»

ក្នុងអាគារកំពស់ ១០ជាន់ ដែលបំពាក់ដោយបរិក្ខាគាំទ្រការសិក្សាយ៉ាងសំបូរបែប សិស្សានុសិស្សកំពុងយកចិត្តទុកដាក់ការសិក្សា និងការស្គាល់គ្នាថ្ងៃដំបូងនៃបវេសនកាលរបស់ពួកគេ។

កំពុងស្ថិតក្នុងបន្ទប់រៀនថ្នាក់ទី៦ កុមារី ម៉ាយ៉ា ទីសកូវ៉ា បាននិយាយថានាងចូលចិត្តសិក្សានៅ BERKELEY។

ម៉យ៉ា ទីសកូវ៉ា៖ «បរិយាកាសមានផាសុកភាព លោកគ្រូអ្នកគ្រូពិតជាគួរអោយស្រលាញ់ណាស់ គាត់ចិត្តល្អ មិនដែលស្រែកថាឱ្យនោះល្អទេ បើអ្នកពិបាកចិត្ត គ្រូតែងនិយាយថាមិនអីទេ អ្នកអាចធ្វើបាន។ គ្រូមិនដែលខឹងទេ ទោះបីជាអ្នកធ្វើអាក្រក់ ឬគាត់គ្រាន់តែនិយាយថាមិនគួរធ្វើដូច្នេះទេ។ គ្មានការគំហកស្រែក គ្មានភាពអវិជ្ជមាន គ្រូតែងតែនិយាយទន់ភ្លន់ និងពន្យល់ណែនាំយើង»


ជាសិស្សថ្នាក់ទី៩ យុវសិស្ស រិទ្ធិ ម៉េងឃាង បានថ្លែងថាគាត់បានសិក្សានៅសាលានេះ៩ឆ្នាំមកហើយ និងបានកោតសរសើរពីកម្មវិធីសិក្សារបស់សាលាផងដែរ។

រិទ្ធិ ម៉េងឃាង៖ «នៅទីនេះមានគ្រូល្អៗគ្រូបង្រៀនឆាប់យល់ ហើយនឹងពេលដែលយើងផ្ដោតទៅគឺឆាប់ចេះតែម្ដង»


BERKELEY INTERNATIONAL SCHOOL ជាសាលាបុត្រសម្ព័ន្ធជាមួយវិទ្យាស្ថាន ELT ដែលមានបទពិសោធន៍ក្នុងការបង្រៀនភាសាអង់គ្លេសដល់សិស្សនិសិ្សតកម្ពុជាជិត ៣០ឆ្នាំមកហើយ។ នាយិកាវិទ្យាស្ថាន ELT លោកស្រី ជា នាងអេង មានប្រសាសន៍ថាបច្ចុប្បន្នសាលាក៏កំពុងនឹងរៀបចំសាងសង់សាខាថ្មីមួយទៀតនៅផ្លូវ៦០ម៉ែត្រ AEON3 ក្នុងទំហំដី ៣ហិចតាដើម្បីផ្ដល់ភាពងាយស្រួលដល់សិស្សានុសិស្សដែលចង់មកសិក្សាផងដែរ។

លោកស្រី៖ «កម្ពុជាជឿនលឿនទៅមុខដោយសារយើងទាំងអស់គ្នាទទួលយកនូវអ្វីដែលថ្មីហើយសាលាមានគោលការណ៍តែមួយគត់គឺចង់ឱ្យសិស្សយើងទទួលបានសញ្ញាបត្រអន្តរជាតិ ហើយនិងការងារជាអន្តរជាតិប្រាក់ខែជាអន្តរជាតិ»


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក