ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

អាជ្ញាធរចាប់ខ្លួនជនសង្ស័យ ៣នាក់ និងរឹបអូសបានគ្រឿងញៀនជាង ១០២គីឡូក្រាម

ភ្នំពេញ៖ មន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្កា្របករណីគ្រឿងញៀនចំនួន ២ទីតាំងក្នុងខណ្ឌសែនសុខ និងខណ្ឌចំការមន ដោយឃាត់ខ្លួនជនសង្ស័យជនជាតិចិន ១នាក់ និងជនជាតិខ្មែរចំនួន ២នាក់ និងរឹបអូសបានសារធាតុញៀនសរុបចំនួន ១០២គីឡូក្រាម ៣៥២,២៧ក្រាម កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

សារធាតុញៀនដែលមន្ទីរប្រឆាំងគ្រឿងញៀនចុះបង្រ្កាបបានមានចំនួន ២ទីតាំង ដោយទីតាំងទី១ នៅចំណុចមុខសណ្ឋគារជែឡឹកហ៊យាន ជាន់ទី៧ បន្ទប់លេខប៊ី៧១១ ផ្លូវលេខ៣៤៥ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ភេទស្រី ជនជាតិចិន ចាប់យកវត្ថុតាង សារធាតុញៀនទម្ងន់សរុប ១០២គីឡូក្រាម និង៣៥២,២៧ក្រាម។

ចំណែកនៅទីតាំងទី២ នៅចំណុចតាមផ្លូវលេខ៥០៨ កែង៩៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ភេទប្រុស ជនជាតិខ្មែរ។

មន្ទីរប្រឆាំងគ្រឿងញៀន បានលើកឡើងថា ការចុះផ្សាយវីដេអូអំពីសកម្មភាពសមត្ថកិច្ចចុះប្រតិបត្តិការបង្រ្កាបគ្រឿងញៀនយកទៅបង្ហោះជាសាធារណៈភ្លាមៗ គឺបានធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រតិបត្តិការបង្ក្រាបពោលធ្វើឱ្យបែកព័ត៌មានសម្ងាត់ដល់មេក្លោង និងមុខសញ្ញាបានដឹងខ្លួនរត់គេចខ្លួនបាត់។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនសំណូមពរដល់សារធារណជន និងសារព័ត៌មានមួយចំនួន សុំអនុញ្ញាតពីអង្គភាពជំនាញផ្ទាល់ មុនធ្វើការចុះផ្សាយតាមបណ្តាញសង្គម និងប្រើប្រាស់ខ្លឹមសារឱ្យបានត្រឹមត្រូវតាមវិជ្ជាជីវៈសារព័ត៌មាន។

មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនអរគុណចំពោះសាធារណជនដែលបានចូលរួមកែលំអរដល់កងកម្លាំង និងសហការផ្ដល់ព័ត៌មាន រួមគ្នាប្រឆាំងបទល្មើសគ្រឿងញៀន ដែលនេះជាស្មារតីដ៏ប្រពៃ ក្នុងការអនុវត្តន៍ទិសស្លោក «៣កុំ ១រាយការណ៍»



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក