ភ្នំពេញ៖ គោរមងារ ដែលលោក ហ៊ុន ម៉ាណែតទទួលបាន «កិត្តិទេសាភិបាលបណ្ឌិត» មានន័យយ៉ាងអស្ចារ្យហាក់បីដូចជាពរជ័យពីព្រះមហាក្សត្រចំពោះលោកផងដែរ។
«កិត្តិទេសាភិបាលបណ្ឌិត» មានន័យថា អ្នកមានចំណេះដឹងជ្រៅជ្រះ និងឈ្លាសវៃ ដែលដឹកនាំគ្រប់គ្រងរក្សាប្រទេសឱ្យមានភាពថ្កុំថ្កើងរុងរឿង។
ការព្រះរាជទានគោរមងារបែបនេះគឺមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីដើម្បីរៀបចំគណៈរដ្ឋមន្ត្រីអាណត្តិទី៧ នៃសភាជាតិ។
តាមគម្រោងលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃនោះសម្តេចតេជោក៏នឹងលាលែងពីតំណែងនាយកដ្ឋមន្ត្រីកម្ពុជាផងដែរបន្ទាប់ពីគ្រប់គ្រងអំណាចជិត ៤០ឆ្នាំ៕