ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ឯម ច័ន្ទមករា ចូលរួមអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រព្រះរាជទានគោរមងារ «កិត្តិទេសាភិបាលបណ្ឌិត»

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការ លោក ឯម ច័ន្ទមករា បានលើកឡើងថា លោកបណ្ឌិត ហ៊ុន ម៉ាណែត ពិតជាស័ក្តិសមបំផុតចំពោះការទទួលបានគោរមងារកិត្តិយសពិសេសដ៏ឧត្តុងឧត្តមពីព្រះមហាក្សត្រ ដោយសារគុណបំណាច់ស្នាដៃរបស់លោកចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។

នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រសព្វព្រះរាជហឫទ័យផ្តល់គោរមងារកិត្តិយសពិសេសនៃរាជបណ្ឌិត្យសភាកម្ពុជាជា «កិត្តិទេសាភិបាលបណ្ឌិត» នាថ្ងៃទី០៨ ខែសីហានេះ។

ក្នុងលិខិតអបអរសាទរចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣នេះ លោក ឯម ច័ន្ទមករា បានចូលរួមអបអរសាទរជូនចំពោះនាយករដ្ឋមន្ត្រីថ្មីកម្ពុជាដែលទទួលបានគោរមងារកិត្តិយសនេះ និងបានលើកឡើងថា៖ «ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត» មានគុណបំណាច់ដ៏ថ្លៃថ្លានិងស្នាដៃត្រចេះត្រចង់ក្នុងនាមជាយុវជនជំនាន់ថ្មី និងជាឥស្សរជនដឹកនាំដ៏ឆ្នើមរបស់ព្រះរាជាណាចក្រកម្ពុជា ដែលពោពេញទៅដោយសកម្មភាពជាគម្រូជាក់ស្ដែងជាច្រើនឆ្នាំមកហើយទៅលើវិស័យសំខាន់ៗ ដើម្បីបុព្វហេតុ ជាតិ សាសនា និងព្រះមហាក្សត្រ។

តាមគម្រោងលោក ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីផ្លូវការនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ ហើយនៅថ្ងៃនោះសម្តេចតេជោក៏នឹងលាលែងពីតំណែងនាយរកដ្ឋមន្ត្រីកម្ពុជាក្នុងរយៈពេល ៣៨ឆ្នាំ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក