ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោកស្រី ភឿង សកុណា៖ «អាស៊ាន គឺជាសក្តានុពលដ៏អស្ចារ្យនៃវប្បធម៌ ភាសា និងប្រពៃណី»

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកស្រី ភឿង សកុណា បានលើកឡើងថា «អាស៊ាន គឺជាសក្តានុពលដ៏អស្ចារ្យនៃវប្បធម៌ ភាសា និងប្រពៃណី ហើយការប្តេជ្ញាចិត្តរួមគ្នាក្នុងការកសាងអនាគតដ៏ល្អប្រសើរសម្រាប់តំបន់របស់យើង គឺជាការរួបរួមគ្នារបស់យើង»។

លោកស្រី ភឿង សកុណា លើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរទិវាអាស៊ាន លើកទី៥៦ នៅល្ងាចថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដោយពិធីនេះមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ និងបណ្តាអង្គទូត ក៏ដូចជាសិស្ស និស្សិតជាច្រើនរូបផងដែរ។

លោកស្រីបានសម្តែងសេចក្តីសោមនស្សរីករាយដែលបានស្វាគមន៍ចំពោះការចូលរួមអបអរសាទរទិវាអាស៊ានលើកទី៥៦ និងថ្លែងថាការរួមគ្នាបង្កើតសហគមន៍រឹងមាំ និងធន់ ដែលត្រូវបានដឹកនាំដោយគោលការណ៍នៃការគោរពគ្នាទៅវិញទៅមក សាមគ្គីភាព និងការទទួលខុសត្រូវរួមគ្នា។

ជាមួយគ្នានេះ លោកស្រី ភឿង សកុណា បានបញញចាក់ថា ក្នុងក្របខណ្ឌដ៏ទូលំទូលាយ និងប្រកបដោយចក្ខុវិស័យសម្រាប់អនាគតនៃកម្ពុជា ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ គឺបង្ហាញពីសេចក្តីប្រាថ្នារបស់កម្ពុជាក្នុងការសម្រេចបាននូវសហគមន៍នយោបាយស្អិតរមួត សមាហរណកម្មសេដ្ឋកិច្ច និងសង្គមដែលមានទំនួលខុសត្រូវ ដោយផ្តោតលើប្រជាជន។

រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈរូបនេះក៏បានលើកឡើងពីសារៈសំខាន់នៃវប្បធម៌ដែលជាធាតុសំខាន់នៃអត្តសញ្ញាណ និងសហគមន៍អាស៊ាន។ លោកស្រីមានប្រសាសន៍ថា៖ «វប្បធម៌មិនត្រឹមតែជាប្រភពនៃមោទនភាព និងសេចក្តីរីករាយសម្រាប់ប្រជាជនរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកត្តាជំរុញនៃទំនាក់ទំនងសង្គម និងការអភិវឌ្ឍសេដ្ឋកិច្ចផងដែរ»

ក្នុងឱកាសនោះដែរ លោកស្រី ភឿង សកុណា បានរម្លឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់ភាពចម្រុះនៃវប្បធម៌ និងការថែរក្សាបេតិកភណ្ឌរួមរបស់កម្ពុជា ដោយគូសបញ្ជាក់ថា៖ «ចូរយើងធ្វើការរួមគ្នាដើម្បីធានាថាវប្បធម៌ដ៏សម្បូរបែប និងចម្រុះរបស់យើងត្រូវបានបញ្ជូនបន្តទៅមនុស្សជំនាន់ក្រោយ ហើយពួកគេបន្តជំរុញ និងលើកកម្ពស់ជីវិត»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក