លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

អាជ្ញាធរបញ្ជូនម្ចាស់ដីឡូត៍ពិភពដីមាស និងអង្គរក្សសរុបចំនួន ១៣នាក់ទៅតុលាការ

ភ្នំពេញ៖ ម្ចាស់ដីឡូត៍ពិភពដីមាស និងអង្គរក្សសរុបចំនួន ១៣នាក់ ត្រូវបានអាជ្ញាធរកសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលម៉ោង២ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣។ នេះបើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា ដែលបញ្ជាក់ប្រាប់មកកាន់សារព័ត៌មាន EAC។

លោកវរសេនីយ៍ឯក សាន សុខសីហា បានប្រាប់ដូច្នេះថា៖ «នៅរសៀលនេះម៉ោង២សមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រៀបចំសំណុំរឿងបញ្ជូនម្ចាស់ដីឡូត៍ពិភពដីមាស និងអង្គរក្សសរុបចំនួន ១៣នាក់បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់»។

អ្នកនាំពាក្យស្នងការបានបញ្ជាក់ថា ការបញ្ជូនជនសង្ស័យទាំង ១៣នាក់នោះទៅតុលាការគឺពាក់ព័ន្ធនឹងបទល្មើសមួយចំនួន គឺអំពើឆបោកមានស្ថានភាពទម្ងន់ទោស ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រព្រឹត្តអំពើប្រឆាំងអ្នករាជការសាធារណៈ និងការសម្អាតប្រាក់។ល។

ម្ចាស់ដីឡូត៍ពិភពដីមាស ដែលមហាជនស្គាល់ថាជាឧកញ៉ា ហ៊ី គឹមហុង កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនរួមទាំងអង្គរក្សចំនួន១២នាក់ក្រោយពីបង្កហិង្សាដាក់សមត្ថកិច្ចស្ថិតក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ករណីឃាត់ខ្លួនម្ចាស់ដីឡូត៍ពិភពដីមាសដែលមានងារជាឧកញ៉ានេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋ និងអ្នកសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រោតថា មុនឈានដល់មានការចាប់ខ្លួននេះ មានអតិថិជនជាច្រើននាក់បានមកតវ៉ាកាលពីព្រឹកថ្ងៃទី០៧ ខែសីហា និងសុំជួបម្ចាស់ដីឡូត៍ពិភពដីមាស លុះដល់ថ្ងៃរសៀលអតិថិជនបានសុំចូលស្នាក់ការប៉ុន្តែស្រាប់តែអង្គរក្សរបស់លោកឧកញ៉ាពិភពដីមាសគំរាមដកកាំភ្លើងខ្លី។ សមត្ថកិច្ចឃើញដូច្នេះក៏សម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ និងបានបង្កហិង្សាដាក់លើសមត្ថកិច្ច។

ឧកញ៉ា ហ៊ី គឹមហុង ត្រូវបានស្នងការដ្ឋាននគរបាលខេត្តកំពតកោះហៅមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពតនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ តាមពាក្យបណ្តឹងរបស់ពលរដ្ឋក្នុងខេត្តកំពតពីបទឆបោកមានស្ថានទម្ងន់ទោស៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក