ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រសួងសាធារណការស្នើសុំថវិកាហិរប្បទានចំនួន ១ពាន់លានរៀលដើម្បីជួសជុលផ្លូវដែលបាក់ស្រុតនៅមណ្ឌលគិរី

មណ្ឌលគីរី៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងចុះទៅត្រួតពិនិត្យផ្លូវជាតិលេខ៧៦A ដែលបាក់ស្រុត កាលពីព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៣ ថាក្រសួងសាធារណការ កាលពីថ្ងៃចន្ទបានស្នើសុំថវិកាហិរប្បទានចំនួន ១ពាន់លានរៀលដើម្បីយកមកជួសជុលផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរនេះ។

ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានថ្លែងដូច្នេះថា៖ «នៅថ្ងៃទី០២ (ខែសីហា) ក្រុមការងាររបស់ក្រសួងសាធារណការ ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមកដល់ទីតាំងនេះដើម្បីពិនិត្យអំពីការខូចខាតផ្លូវ និងស្នើសុំថវិកា ហើយចុះហត្ថលេខាកាលពីថ្ងៃចន្ទកន្លងទៅដើម្បីស្នើសុំថវិកាហរិប្បទាន ១ពានលានរៀលយកមកជួសជុលផ្លូវនេះសិន»

បើតាមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្រសួងសាធារណការកំពុងតែពិចារណាថាតើត្រូវជួសជុលលើគន្លងផ្លូវដែលបាក់ស្រុត ឬក៏ត្រូវយកផ្លូវវាងធ្វើជាផ្លូវថ្មី។ លោកថា៖ «យើងកំពុងតែពិនិត្យលក្ខណៈបច្ចេកទេស និងតម្លៃក្នុងការជួសជុលលើកន្លែងចាស់ ឬធ្វើផ្លូវវាងនេះទៅជាផ្លូវភ្ជាប់រហូតតែម្តង អ៊ីចឹងយើងកំពុងតែពិចារណា»

រដ្ឋមន្ត្រីក្រសួងសាធារណការគូសបញ្ជាក់ថា នៅឆ្នាំ២០២៤ក្រសួងនឹងស្នើសុំថវិកាពីរាជរដ្ឋាភិបាលប្រមាណ ៦ពាន់លានរៀលទៅ ៧ពាន់លានរៀលយកមកជួសជុល និងថែទាំងផ្លូវជាតិលេខ៧៦A ប្រវែងពីអង្គស្នួល ទៅមណ្ឌលគិរី ដើម្បីឱ្យផ្លូវមួយនេះអាចប្រើប្រាស់បានយូរអង្វែងតទៅទៀត។

គូសបញ្ជាក់ថា ផ្លូវជាតិលេខ៧៦A មានប្រវែង ១២៧គីឡូម៉ែត្រ ចាប់ផ្តើមសាងសង់ឡើងនៅក្នុងឆ្នាំ២០០៧ បញ្ចប់ការស្ថាបនានៅក្នុងឆ្នាំ២០១១ ដោយក្រុមហ៊ុន CRBC ចំណាយថវិកាសាងសង់ចំនួនជាង ៥១លានដុល្លារអាមេរិក។ ផ្លូវនេះត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០១២៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក