ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក វង សូត អញ្ជើញចុះត្រួតពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់មជ្ឈមណ្ឌលសំចតនៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៨ ខែសីហា រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត រួមនឹងប្រតិភូអមដំណើរ និង អភិបាលរងខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េងជ្រួន បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការដ្ឋានសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀតនៅក្រុងប៉ោយប៉ែត។

លោក វង សូត បានថ្លែងការអរគុណចំពោះភាគីថៃ ដែលបានជួយជ្រុមជ្រែងទាំងថវិកា ក្នុងដំណើរការនៃការសាងសង់ផ្នែកបច្ចេកទេស សម្ភារទៅតាមស្តង់ដារ ដើម្បីទទួលពលកររងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀត ដើម្បីបានស្នាក់នៅ និងសិក្សារៀនសូត្រជំនាញដើម្បីយកទៅបង្កើតរបរចិញ្ចឹមជីវិត។

លោកក៏បានណែនាំដល់មន្ត្រី ត្រូវផ្តល់សេវានេះជូនដល់ពលរដ្ឋដែលរងដែលរងគ្រោះដែលមកទទួលសេវានៅទីនេះឱ្យបានល្អ ត្រូវប្រកាន់ភ្ជាប់នូវក្រមសិលធម៌ល្អ ដោយគិតផលប្រយោជន៍រួមជាធំ។

ប្រធានមណ្ឌលសំចត ក្រុងប៉ោយប៉ែត លោកស្រី ឈា ម៉ានិត បានឱ្យដឹងថា គម្រោងសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះដោយអំពើជួញដូរ មនុស្ស និងជនងាយរងគ្រោះដទៃទៀត មានទីតាំងស្ថិតក្នុងភូមិប្រជាធម្មកើត សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកស្រីថាគម្រោងនេះមុននឹងចាប់ផ្តើមការសាងសង់ ភាគីទាំងពីរគឺរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ បានរៀបចំបង្កើតគណៈកម្មាធិការដើម្បីជួបប្រជុំគ្នាចុះត្រួតពិនិត្យស្ថានភាពការដ្ឋានសាងសង់ជាប្រចាំរៀងរាល់មួយខែម្តងនៅសប្តាហ៍ទី៣នៃខែ។

លោកស្រីបន្តថា ការសាងសង់មជ្ឈមណ្ឌលសំចត និងស្តារនីតិសម្បទាសម្រាប់ជនរងគ្រោះ ជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រថៃ ចំនួនទឹកប្រាក់ជាង ២,១លានដុល្លារ។ គម្រោងសាងសង់នេះមានរយៈពេល ១ឆ្នាំ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នឹងបញ្ចប់នៅថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០២៣ ដែលមានទំហំផ្ទៃដីសរុប ៩ ៧៦៨ ម៉ែត្រការ៉េ (បណ្តោយ ១០១,៣៩ម ទទឹង ៩៦,៣៤ម)។

លោកស្រី ឈា ម៉ានិត ប្រធានមណ្ឌលសំចត ក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀតថា ការទទួលជនរងគ្រោះដោយអំពើជួញដូរមនុស្ស និងជនងាយរងគ្រោះដ៏ទៃទៀតក្រុងប៉ោយប៉ែតខេត្ត បន្ទាយមានជ័យ ការទទួលពលករ ពលការិនីកម្ពុជាបញ្ជូនមកពីប្រទេសថៃក្នុង១ថ្ងៃ ជាមធ្យម ៥០នាក់។ ដោយឡែកការទទួលជនរងគ្រោះបញ្ជូនមកពីប្រទេសថៃក្នុង ១ខែ ជាមធ្យម ១០នាក់។ ក្នុងនោះដែរមជ្ឈមណ្ឌល ក៏មានជំនាញវិជ្ជាជីវៈចំនួន ៥ជំនាញ រួមមាន ៖ ជំនាញកាត់ដេរ ជំនាញសាឡន ជំនាញធ្វើម្ហូប/បង្អែម ជំនាញអគ្គិសនី និងទឹក ជំនាញម៉ាស៊ីនត្រជាក់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក