ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រធានរដ្ឋឡាវជឿថាទំនាក់ទំនងជាមួយកម្ពុជានិងឡាវកាន់តែរឹងមាំក្នុងរដ្ឋាភិបាលរបស់លោក ហ៊ុន ម៉ាណែត

ភ្នំពេញ៖ អគ្គលេខាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ និងជាប្រធានរដ្ឋឡាវលោក ថងលុន ស៊ីសុលីត បានបង្ហាញនូវជំនឿចិត្តថាទំនាក់ទំនងឡាវជាមួយកម្ពុជានិងកាន់តែរឹងមាំក្នុងរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកលើកឡើងបែបនេះក្នុងជំនួបតាមប្រព័ន្ធវីដេអូនៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ នេះជាមួយប្រធានបក្សប្រជាជនកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។

ជំនួបនេះធ្វើឡើងតាមប្រព័ន្ធវីដេអូពីចំងាយចេញពីស្នាក់ការកណ្ដាលបក្សប្រជាជនកម្ពុជាក្នុងរាជធានីភ្នំពេញដោយលោក ថងលុន ស៊ីសុលីត បានសាទរចំពោះជ័យជម្នះរបស់បក្សប្រជាជន និងសម្ដេចតេជោ ហ៊ុន សែន ទន្ទឹមនឹងគ្នានោះលោកក៏បានអបអរសាទរជូនដល់លោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីថ្មីក្នុងអាណត្តិទី៧ ផងដែរ។

ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី៨ សីហានេះ បក្សប្រជាជនកម្ពុជាបានលើកឡើងថា៖ «ឯកឧត្តមអគ្គលេខាធិការ បានសម្ដែងនូវជំនឿជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបានប្ដេជ្ញានឹងបន្តពង្រឹងទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ»។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណជូនចំពោះលោក ថងលុន ស៊ីសុលីត ចំពោះការចូលរួមអបអរសាទរដល់គណបក្សប្រជាជនកម្ពុជា សម្ដេច និងលោក ហ៊ុន ម៉ាណែត ដោយថានេះគឺបានឆ្លុះបញ្ចាំងនូវភារតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។

គួរឲ្យដឹងផងដែរថាបន្ទាប់ពីការបោះឆ្នោតអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចលាលែងពីតំណែងនៅថ្ងៃទី២២ ខែសីហា ខាងមុខ និងបន្តវេនទៅដល់នាយករដ្ឋមន្ត្រីថ្មីគឺ លោក ហ៊ុន ម៉ាណែត ឲ្យកាន់ការងារបន្ត។

កាលពីថ្ងៃទី៧ ខែសីហា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យចាប់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឲ្យបង្កើតគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័តយល់ព្រមពីសភានៅថ្ងៃទី២១ ខែសីហា ខាងមុខ។ នេះជារបត់ថ្មីមួយនៃនយោបាយក្នុងប្រទេសកម្ពុជាខណៈសម្ដេចតេជោបានលើកឡើងថា ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចគឺដើម្បីរក្សាស្ថិរភាព និងសន្តិភាពនៅក្នុងប្រទេស៕

PHOTO: kok ky


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក