ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រុមហ៊ុនដែលធ្វើឱ្យធ្លាយសំណល់រាវចូលស្ទឹងសង្កែត្រូវបានក្រសួងឧស្សាហកម្មផ្អាកឱ្យដំណើរការជាបណ្តោះអាសន្ន

បាត់ដំបង៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនាវានុវត្តន៍ បានសម្រេចផ្អាកដំណើរការរបស់ក្រុមហ៊ុន ហ្វីនីក អ៊ិនដាស្ទ្រៀល ឯ.ក ដោយសារតែធ្វើឱ្យមានការលេខធ្លាយសំណល់រាវ(ទឹកកខ្វក់) ចូលក្នុងទឹកស្ទឹងសង្កែដែលបណ្តាលឱ្យទឹកប្រែទៅជាពណ៌ខ្មៅ និងងាប់ត្រីមួយចំនួន។

បើតាមលិខិតដែលក្រសួងឧស្សាហកម្មផ្ញើជូនដល់ប្រធានក្រុមហ៊ុនហ្វីនិក អ៊ិនដាស្ទ្រៀល ឯ.ក(Phoenix Industrial Co.Ltd) លោក Shuai Fangwen ដែលចុះនៅថ្ងៃសុក្រ ទី០៤ ខែសីហា ក្រសួងតម្រូវឱ្យក្រុមហ៊ុនផ្អាកដំណើរការទាំងស្រុងជាបណ្តោះអាសន្នក្នុងរយៈពេល២សប្តាហ៍ ដោយរក្សាបៀវត្សរ៍បុគ្គលិក កម្មករជាធម្មតា គិតចាប់ពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣ ដើម្បីធ្វើការកែសម្រួលឡើងវិញនូវរាល់កំហុសឆ្គងរបស់ក្រុមហ៊ុន។

ក្រសួងឧស្សាហកម្ម ព្រមានថា ក្រុមហ៊ុនអាចនឹងត្រូវប្រឈមមុខក្នុងការផ្អាកដំណើរការជាបន្តទៀត ក្នុងករណីក្រុមហ៊ុនពុំបានអនុវត្តត្រឹមត្រូវ និងទាន់ពេលវេលាតាមលក្ខខណ្ឌខាងលើនេះ ខណៈក្រុមហ៊ុននេះធ្លាប់បានបង្ហូរសំណល់រាវទៅទឹកស្ទឹងសង្កែចំនួន៣លើកមកហើយគិតទាំងលើកនេះទៀត។

ក្រសួងឧស្សាហកម្មបានប្រាប់ទៅម្ចាស់ក្រុមហ៊ុនដូច្នេះថា៖«សូមលោកប្រធានក្រុមហ៊ុន ចាត់ចែង និងអនុវត្តតាមខ្លឹមសារលិខិតនេះ ដោយស្មារតីទទួលខុសត្រូវប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមរំលឹកថា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ មានត្រីមួយចំនួនពុលងាប់អណ្តែតនៅលើទឹកស្ទឹងសង្កែដោយសារតែក្រុមហ៊ុនខាងលើនេះបានបង្ហូរសំណល់រាវម្យ៉ាងចូលក្នុងទឹកស្ទឹងសង្កែដែលមាន ទីតាំងស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនមណ្ឌល ខេត្តបាត់ដំបង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក