ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ឃាត់ខ្លួនម្ចាស់ Pass App ម្នាក់ក្រោយបង្កអោយស្រ្តីទេសចរណ៍ជនជាតិបារាំងម្នាក់មានការភ័យខ្លាច

បាត់ដំបង៖ សមត្ថកិច្ចស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យជាម្ចាស់ Pass App ម្នាក់ក្រោយមានបំណងមិនល្អបង្កអោយស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងម្នាក់ភ័យលោតចុះពីលើ Pass App បណ្តាលអោយរងរបួសបាក់ឆ្អឹងបាតដៃ និងដាច់រលាត់មុខមាត់។

អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបងលោក ហម អរុណ បានអោយដឹងតាមផេកហ្វេសប៊ុកផ្លូវការរបស់លោកថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះមានឈ្មោះ ទេព ភាឡី ហៅលីញ ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបររត់ម៉ូតូ (Pass App) មានទីលំនៅក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ពាក់ព័ន្ធនឹងបទល្មើសប៉ុនប៉ងលួចទៅលើស្រ្តីជនជាតិបារាំងម្នាក់។

គួរបញ្ជាក់ថា ស្ត្រីជនជាតិបារាំងរូបនេះ មានឈ្មោះ អេលែន ដីតឈី (Helene Dietschy) អាយុ ២១ឆ្នាំ ជានិស្សិតពេទ្យជនជាតិបារាំង បានធ្វើដំណើរពី ភ្នំពេញមកខេត្តបាត់ដំបងក្នុងបំណងទេសចរណ៍ ដោយគាត់បានជិះរថយន្តពេលយប់មកដល់ខេត្តបាត់ដំបងនៅម៉ោង៤ភ្លឺ ឈានចូលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ ហើយបានឡើងជិះ Pass App ខាងលើ ដោយប្រាប់អោយដឹកខ្លួនមកសណ្ឋាគារឡាក់គី ប៉ុន្តែមកដល់មុខសណ្ឋាគារហើយម្ចាស់ Pass App ខាងលើមិនព្រមដាក់គាត់ចុះនោះទេ ទោះបីគាត់ព្យាយាមអោយឈប់ក្តី ក៏មិនព្រមឈប់ ហើយបន្តដឹកពង្រ្វៀងគាត់ទៅកន្លែងស្ងាត់ ឃើញស្ថានភាពមិនស្រួលគាត់ក៏លោតចុះពីលើ Pass App បណ្តាលអោយរបួសមុខមាត់ និងបាក់ម្រាមដៃកណ្តាលមួយផងដែរ។

ក្រោយកើតហេតុស្រ្តីភ្ញៀវទេសចរណ៍ជនជាតិបារាំងខាងលើបានដាក់ពាក្យបណ្តឹងមកកាន់សមត្ថកិច្ច ហើយភ្លាមនោះកម្លាំងព្រហ្មទ័ណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគបាលខេត្តបាត់ដំបង សហការជាមួយមន្រ្តីពាក់ព័ន្ធធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនបានយកមកសាកសួរនៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក