ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ព្រឹត្តិការណ៍ពិសេសលើប៉ម Tour Eiffel នឹងកើតមាននៅថ្ងៃទី១០ ខែសីហា

បារាំង៖ ព័ត៌មានអំពីការផ្ទេររបស់ Lionel Messi ទៅកាន់ក្លិបយក្សនៃលីគកំពូលបារាំងកាន់តែមានភាពកក្រើកខ្លាំងជាមុនបន្ថែមទៀត បន្ទាប់ពីលោក Pep Guardiola បានបញ្ជាក់ថា ក្លិបគ្មានគំរោងក្នុងការនាំយកកីឡាករ Lionel Messi មកកាន់លីគកំពូលអង់គ្លេសឡើយ ក្រោយក្លិបទើបចាយអស់ ១០០លានផោនថ្មីៗ លើការនាំចូលខ្សែបម្រើ Jack Grealish។

ព័ត៌មាននៃការផ្ទេររបស់ Messi ទៅ PSG ក៏កាន់តែមានភាគរយខ្ពស់ជាងមុនបន្ថែមទៀត ក្រោយពីលេចចេញនូវរូបភាពវត្តមានរបស់ឪពុក Messi ធ្វើដំណើរដល់ទឹកដីរដ្ឋធានីប៉ារីស ហើយអ្នកកាសែតកីឡាដ៏ល្បីលោក Fabrizio Romano ដែលតែងឱ្យតំរុយមិនសូវខុសពីរឿងរ៉ាវដោះដូរកីឡាករនោះ ក៏បាននិយាយដែរថា Messi ទំនងជានឹងត្រូវប្រកាសជាផ្លូវការអំពីការមកចូលរួមជាមួយ PSG នារយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ 

ដោយឡែក បើតាមប្រភពផ្សេងទៀតក៏បានរាយការណ៍ថា ក្លិបបាល់ទាត់ Paris Saint-Germain បានធ្វើការកក់ទុកនូវទីតាំងដ៏អស្ចារ្យជាប្រវត្តិសាស្ត្រ និងជានិមិត្តរូបតំណាងឱ្យប្រទេសបារាំងទាំងមូលគឺ ប៉ម Tour Eiffel នៅថ្ងៃទី១០ ខែសីហានេះ ដែលគេជឿថា ទំនងជាការកក់ទុកយ៉ាងពិសេសសម្រាប់ប្រកាសការមកដល់របស់ Lionel Messi ដូចនឹងអ្វីដែលក្លិបធ្លាប់បានធ្វើចំពោះការមកដល់របស់ Neymar ក្នុងតម្លៃកំណត់ត្រាពិភពលោក ២២២លានអឺរ៉ូ។

គួររំឮកថា កីឡាករ Lionel Messi បានសម្រេចចែកផ្លូវគ្នាជាមួយ Barcelona ជាផ្លូវការ ក្រោយពីភាគីទាំងពីរមិនអាចឈានដល់កិច្ចព្រមព្រៀងថ្មី ក្រោមច្បាប់ហិរញ្ញវត្ថុដ៏តឹងតែងរបស់ La Liga ខណៈកិច្ចសន្យាចាស់របស់ Messi អស់សុពលភាពជាផ្លូវការ។

គួរប​ញ្ជាក់ថា រដូវកាលថ្មីនេះ ក្លិប PSG បាននាំយកកីឡាករលំដាប់កំពូលៗជាច្រើនចូលរួមដោយគ្មានតម្លៃខ្លួន រួមមានដូចជា អ្នកចាំទី Donnarumma, កីឡាករ Sergio Ramos និង Georginio Wijnaldum ជាដើម៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក