ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីនឹងជួបសមាជិករាជរដ្ឋាភិបាលចាស់និងថ្មី នៅថ្ងៃ១០ សីហា ខាងមុខ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។

គួរឲ្យដឹងផងដែរថាបន្ទាប់ពីការបោះឆ្នោតអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី សម្ដេចតេជោហ៊ុនសែនបានសម្រេចលាលែងពីតំណែងនៅថ្ងៃទី២២ ខែសីហាខាងមុខ និងបន្តវេនទៅដល់នាយករដ្ឋមន្ត្រីថ្មីគឺ លោក ហ៊ុន ម៉ាណែត ឲ្យកាន់ការងារបន្ត។

កាលពីថ្ងៃទី៧ ខែសីហា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យចាប់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឲ្យបង្កើតគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័តយល់ព្រមពីសភានៅថ្ងៃទី២១ ខែសីហាខាងមុខ។ នេះជារបត់ថ្មីមួយនៃនយោបាយក្នុងប្រទេសកម្ពុជាខណៈសម្ដេចតេជោបានលើកឡើងថា ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងប្រទេស៕ 



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក