វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ដីឡូត៍ពិភពដីមាស និងអង្គរក្ស ដោយសារបង្កហិង្សាមកលើសមត្ថកិច្ច

ភ្នំពេញ៖ សមត្ថកិច្ចនារសៀលថ្ងៃទី០៧ ខែសីហា នេះបានឃាត់ខ្លួនម្ចាស់ក្រុមហ៊ុនដីឡូត៍ពិភពដីមាសនិងអង្គរក្សស្ថិតនៅក្នុងភូមិត្រពាំងថ្លាន់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ក្រោយពីបានបង្កហិង្សាដល់សមត្ថកិច្ច។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ប្រាប់ EAC ថា សមត្ថកិច្ចបានឃាត់ខ្លួនពួកគេទាំងនោះដោយសារពួកគេបានបង្កហិង្សាដាក់លើសមត្ថកិច្ច ខណៈពេលនេះបញ្ជូនមកសាកសួរបន្ថែមនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យស្នងការបានប្រាប់ដូច្នេះថា៖ «មុននេះបន្តិចកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គឺបានអនុវត្តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ គឺយើងបាននាំខ្លួនថៅកែដីឡូត៍ពិភពដីមាស។ ហើយបានយកមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ»។

ករណីឃាត់ខ្លួនម្ចាស់ដីឡូត៍ពិភពដីមាសដែលមានងារជាឧកញ៉ានេះ បង្កឱ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់ពលរដ្ឋ និងអ្នកសារព័ត៌មានចុះផ្សាយយ៉ាងព្រោងព្រាតថា មុនឈានដល់មានការចាប់ខ្លួននេះ មានអតិថិជនជាច្រើននាក់បានមកតវ៉ាកាលពីព្រឹកថ្ងៃទី០៧ ខែសីហា និងសុំជួបម្ចាស់ដីឡូត៍ពិភពដីមាស លុះដល់ថ្ងៃរសៀលអតិថិជនបានសុំចូលស្នាក់ការប៉ុន្តែស្រាប់តែអង្គរក្សរបស់លោកឧកញ៉ាពិភពដីមាសគំរាមដកកាំភ្លើងខ្លី។ សមត្ថកិច្ចឃើញដូច្នេះក៏សម្រេចចិត្តបាញ់ឡើងលើជាច្រើនគ្រាប់ និងបានបង្កហិង្សាដាក់លើសមត្ថកិច្ច៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក