ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ស្ត្រីម្នាក់ទទួលមរណភាពក្រោយសម្រាលកូននៅមន្ទីរសម្រាកព្យាបាលឯកជនមួយក្នុងក្រុងព្រះសីហនុ

ព្រះសីហនុ៖ ករណីស្ត្រីមួយរូបទទួលមរណភាពក្រោយសម្រាលកូនខ្ចីនៅក្រុងព្រះសីហនុ ក្រោយសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជនមួយក្នុងក្រុងព្រះសីហនុ។

យោងតាមប្រភពពីមន្ត្រីសុខាភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ បានឲ្យដឹងជាបឋមថា ដំបូងស្ត្រីរងគ្រោះចូលសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលឯកជនឈ្មោះអន្តរជាតិក្នុងក្រុងព្រះសីហនុនៅយប់ថ្ងៃ៦ ខែសីហា ឆ្នាំ២០២៣។ ពេលសម្រាលនោះស្ត្រីរងគ្រោះមានអាការៈមិនស្រួលខ្លាំង ខាងគ្លីនិកក៏បញ្ជូនបន្តមករកការជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត (ពេទ្យចំការចេក) ប៉ុន្តែមិនអាចជួយសង្គ្រោះបានឡើយ ចំណែកកូនប្រុសដែលសម្រាលនោះមិនមានគ្រោះថ្នាក់ទេ។

ស្ត្រីរងគ្រោះមានអាយុ ២៥ឆ្នាំ ធ្វើការនៅធនាគារឯកជនក្នុងក្រុងព្រះសីហនុ ខណៈនេះជាកូនដំបូង។ យ៉ាងណាមិញ ពុំទាន់ទទួលព័ត៌មាននេះពីក្រុមគ្រួសារសព ឬការបញ្ជាក់ពីមន្ត្រីជំនាញនៅឡើយទេ ថាតើស្ត្រីរងគ្រោះស្លាប់នៅពេទ្យឯកជនខាងលើ ឬស្លាប់ពេលរុញចេញពីពេទ្យបញ្ជូនទៅពេទ្យបង្អែកខេត្តព្រះសីហនុ។

ទន្ទឹមនោះ ការសង្ស័យពីពលរដ្ឋថាស្រ្តីរងគ្រោះទំនងជាស្លាប់ហើយ ទើបមិនអស់ចិត្ត ទើបបងប្អូនសម្រេចចិត្តបញ្ជូនបន្តទៅពេទ្យបង្អែកខេត្ត តែជាអកុសលស្ត្រីរូបនោះបានស្លាប់បាត់ទៅហើយ ។

ទោះជាយ៉ាងនេះក្តី មន្ត្រីជំនាញសុខាភិបាលខេត្តប្រាប់ថា ករណីនេះផ្នែកជំនាញកំពុងស្រាវបន្តតាមបច្ចេកទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក