ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសិង្ហបុរីទន្ទឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត

សិង្ហបុរី៖ នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា និងបានផ្ញើសារជូនពរដល់សម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកនាយករដ្ឋមន្រ្តីថ្មី ហើយក៏ជាមេដឹកនាំដែលផុតអាណត្តិ។

ក្នុងលិខិតអបអរសាទរផ្ញើជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៦ ខែកក្កដា និងចេញផ្សាយដោយក្រសួងការបរទេស (MFA) នៅថ្ងៃទី៧ ខែសីហា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានកត់សម្គាល់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងសិង្ហបុរី និងកម្ពុជា ខណៈទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរបានរីកចម្រើនចាប់តាំងពីកិច្ចប្រជុំចុងក្រោយនៅក្នុងឆ្នាំ២០១៨ នៅពេលដែលលោក ហ៊ុន ម៉ាណែត បានទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងនាមជាសមាជិក Lee Kuan Yew Exchange Fellow លើកទី៦៤។

សារលិខិតជូនពរមានខ្លឹមសារថា៖ «យើងបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ជំនួយបច្ចេកទេស ក៏ដូចជាការផ្លាស់ប្តូរយោធាទៅយោធា ក្រោមការដឹកនាំរបស់អ្នកជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ យើងក៏បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ថ្មី និងកំពុងរីកចម្រើន ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងការជួញដូរឥណទានកាបូន»

សារលិខិតដដែលពីនាយករដ្ឋមន្រ្តីសិង្ហបុរីបញ្ចាក់ថា សិង្ហបុរី-កម្ពុជា គួរតែបន្តស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការប្រែប្រួលអាកាសធាតុ និងការធ្វើឌីជីថល។

លោក Lee ថ្លែងថា៖ «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នក និងក្រុមការងាររបស់អ្នក ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ទាំងទ្វេភាគី និងវេទិកាពហុភាគី។ ខ្ញុំក៏ទន្ទឹងរង់ចាំជួបអ្នកដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ខែកញ្ញា ខាងមុខនេះ»

ទន្ទឹមនោះ នាយករដ្ឋមន្រ្តីសិង្ហបុរីក៏បានផ្ញើសារជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយលោក Lee Hsien Loong បានអបអរសាទរ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ដែលលទ្ធផលគឺជាការគាំទ្រយ៉ាងច្បាស់អំពីការដឹកនាំ និងចក្ខុវិស័យរបស់អ្នកសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។

សារលិខិតជូនពររបស់នាយករដ្ឋមន្រ្តីសិង្ហបុរីបានកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលកាន់អំណាចយូរបំផុតនៅលើពិភពលោក ហើយបានដឹកនាំប្រទេសកម្ពុជាឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់មានពីមុនមក និងបានលើកឡើងពីជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ។

លោក Lee បានមានប្រសាសន៍ថា៖ «អ្នកបានខិតខំយ៉ាងខ្លាំងដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់ប្រជាជនកម្ពុជា»

លោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោ សម្រាប់ការគាំទ្រដ៏រឹងមាំលើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសសិង្ហបុរី និងកម្ពុជា ដោយបញ្ជាក់ថាកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរបានរីកចម្រើននៅទូទាំងវិសាលគមទូលំទូលាយនៃតំបន់ជាច្រើនឆ្នាំមកនេះ។

លោក Lee បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថ្មីលោក ហ៊ុន ម៉ាណែត ដើម្បីពង្រឹងភាពជាដៃគូរបស់ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក