ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

មន្ទីរសុខាភិបាលខេត្តព្រះវិហារណែនាំពលរដ្ឋកុំបរិភោគសត្វកំភេមខ្មោចខណៈមានប្តីប្រពន្ធ ២នាក់ពុលស្លាប់

ព្រះវិហារ៖ មន្ទីរសុខាភិបាលខេត្តព្រះវិហារណែនាំពលរដ្ឋកុំបរិភោគសត្វកំភេមខ្មោច ពីព្រោះវាអាចបង្កឱ្យគ្រោះថ្នាក់ដល់ជីវិត ខណៈកាលពីល្ងាចថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣ មានប្តីប្រពន្ធ ២នាក់បានចាប់សត្វកំភេមយកមកបរិភោគដែលបណ្តាលឱ្យប្រពន្ធស្លាប់ និងប្តីមានអាការធ្ងន់ធ្ងរដែលកំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ លោក គួង ឡូ បានប្រាប់មក EAC ឱ្យដឹងថា កាលពីល្ងាចម៉ោង៤ ថ្ងៃទី០៤ ខែសីហា ក្រោយពីសម្រាកពីការងារធ្វើចម្ការ ប្តីប្រពន្ធ ២នាក់នោះបានយកសត្វកំភេមខ្មោចមកបរិភោគ ដោយប្រពន្ធបានហូបតែ ៥ក្បាល ប្តីហូប ៤ក្បាល ក៏ស្រាប់តែ ២នាក់ប្តីប្រពន្ធនោះចាប់ផ្តើមក្អួតចង្អោរ និងឈឺពោះខ្លាំង ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរបង្អែកស្រុកជាំក្សាន្ត ដោយសារតែស្ថានភាពធ្ងន់ធ្ងរក៏បន្តបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តព្រះវិហារ លុះដល់ព្រឹកថ្ងៃទី០៥ ខែសីហា ប្រពន្ធក៏បានស្លាប់ ហើយប្តីត្រូវបានខាងពេទ្យបង្អែកខេត្តបន្តបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបដើម្បីលាងឈាមដោយសារមានអាការខូចក្រលៀនធ្ងន់ធ្ងរ។

លោកបន្ថែមថា គិតមកដល់ថ្ងៃទី០៧ ខែសីហានេះ លោកមិនទាន់ដឹងថាស្ថានភាពបុរសជាប្តីនោះនឹងទៅជាយ៉ាងណានៅឡើយទេខណៈកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ ចំណែកសាកសពស្ត្រីជាប្រពន្ធនោះត្រូវបានមន្ទីរពេទ្យបង្អែកខេត្តបញ្ជូនមកធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើតនៅឯខេត្តកំពង់ធំ។

លោកថាករណីនេះមិនមែនជាករណីថ្មីនោះទេ ដោយកន្លងមកក៏ធ្លាប់មានករណីនេះកើតឡើងបណ្តាលឱ្យមានមនុស្សស្លាប់ផងដែរ។ ដើម្បីជៀសវាងកុំឱ្យមានករណីនេះកើតឡើងតទៅទៀត លោកបានអំពាវនាវដល់ពលរដ្ឋកុំបរិភោគសត្វប្រភេទនេះ។

លោកបាននិយាយដូច្នេះថា៖ «សូមពលរដ្ឋកុំហូបអ្វីដែលមាននៅក្នុងព្រៃដោយមិនស្គាល់ច្បាស់លាស់ និងកុំហូបតែម្តងនូវរុក្ខជាតិដែលមិនស្គាល់ ដូចជាផ្សិត ផ្សិតខ្លះហូបបាន តែផ្សិតខ្លួះហូបមិនបានគឺពុល ដូច្នេះកុំហូបរបស់ដែលមិនស្គាល់»

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក