ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

សម្ដេចតេជោនឹងក្លាយជាឪពុកនាយករដ្ឋមន្ត្រីនៅថ្ងៃទី២២ ខែសីហាខាងមុខ

ភ្នំពេញ៖ នៅតែប្រមាណ ១៥ថ្ងៃទៀតប៉ុណ្ណោះសម្ដេចតេជោ ហ៊ុន សែន និងឡើងឋានៈមួយទៀតគឺជា «ឪពុកនាយករដ្ឋមន្ត្រី» ម្ដង។ នេះបើតាមសាររបស់សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ។

ក្នុងសារដែលសម្ដេចតេជោ បានបង្ហោះនៅលើ Channel Telegram នៅព្រឹកថ្ងៃទី៧ ខែសីហានេះ សម្ដេចតេជោ លើកឡើងពីរយៈពេលដែលសម្ដេចបានប្រឡូកចូលក្នុងអាជីពនយោបាយដែលរហូតមកដល់ពេលនេះមានរយៈពេលជាង ៤៤ឆ្នាំហើយ ខណៈកាន់តំណែងជាងនាយករដ្ឋមន្ត្រីចំនួន ៣៨ឆ្នាំ។

សម្ដេចបានបន្ថែមថានៅសល់ពេលតែ ១៥ថ្ងៃប៉ុណ្ណោះសម្ដេចនឹងចាកចេញពីការិយាល័យនាយករដ្ឋមន្ត្រីដោយបន្តឱ្យមនុស្សជំនាន់ក្រោយ ដែលពេលនោះសម្ដេចបានក្លាយជា «ឪពុកនាយករដ្ឋមន្ត្រី» ម្ដង។

សម្ដេចតេជោសរសេរថា៖ «ពេលនេះខ្ញុំបន្តជានាយករដ្ឋមន្ត្រី ១៥ថ្ងៃទៀត បន្ទាប់ទៅខ្ញុំនឹងឡើងឋានៈទៅជាឪពុកនាយករដ្ឋមន្ត្រីម្តង។ មិនទាន់ចប់ត្រឹមនេះទេ ខ្ញុំនឹងបន្តការងារក្នុងមុខនាទីផ្សេងទៀតយ៉ាងតិចត្រឹមឆ្នាំ២០៣៣ ដែលពេលនោះខ្ញុំនឹងបំពេញការងារជាងកន្លះសតវត្សរ៍»

គួរឱ្យដឹងដែរថាថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣នេះ ព្រះមហាក្សត្របានចេញព្រះរាជក្រឹត្យចាត់តាំងនាយករដ្ឋមន្ត្រីថ្មីលោក ហ៊ុន ម៉ាណែត សម្រាប់ដឹកនាំប្រទេស បន្ទាប់ពីសម្ដេចតេជោសម្រេចដកខ្លួនចេញដើម្បីផ្តល់ឱកាសឲ្យក្រុមបន្តវេនដឹកនាំបន្ត។ ពិនិត្យតាមពេលវេលា សម្ដេចតេជោគឺជានាយករដ្ឋមន្ត្រីដែលចូលកាន់តំណែងក្មេងជាងគេ (អាយុ ៣២ឆ្នាំ) និងយូរជាងគេនៅក្នុងពិភពលោក៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក