ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំជំរុញការបណ្ដុះបណ្ដាលសីលធម៌និងសុជីវធម៌ដល់សិស្ស

ភ្នំពេញ៖ អនុរដ្ឋលេខាធិការក្រសួងអប់រំលោក សុខ សប្បាយណា បានថ្លែងថាការវិនិយោគលើការអប់រំជារឿងសំខាន់និងត្រឹមត្រូវ តែការអប់រំទាំងនេះត្រូវអមជាមួយនឹងសីលធម៌ គុណធម៌ និងសុជីវធម៌ ទើបនាំឱ្យសង្គមជាតិពោរពេញដោយពលរដ្ឋល្អ និងចេះជួយយកអាសាគ្នាទៅវិញទៅមកផងដែរ។

ថ្លែងក្នុងពិធីបញ្ចប់ការសិក្សាដល់សិស្សមត្តេយ្យនៃសាលាហ្គោលឌិនហ្គេតអាមេរិកាំង កាលពីថ្ងៃអាទិត្យ ទី៧ ខែសីហា ឆ្នាំ២០២៣ លោក សុខ សប្បាយណា បានថ្លែងថាការវិនិយោគលើវិស័យអប់រំមិនត្រឹមតែជាការវិនិយោគដល់កូនៗប៉ុណ្ណោះទេ តែវាជាការវិនិយោគដើម្បីអនាគតកម្ពុជាទាំងមូល។ តែលោកថាមានចំណេះដឹងតែម្យ៉ាងគឺនៅមិនទាន់គ្រប់គ្រាន់ធ្វើឱ្យសង្គមស៊ីវីល័យនៅឡើយទេ ដោយត្រូវការការបណ្ដុះនូវគុណធម៌ សីលធម៌ និងសុជីវធម៌មកជាមួយ។

លោកថា៖ «ចំណេះដឹងនិងការអប់រំពិតជាមានសារសំខាន់ក្នុងការកសាងធនធានមនុស្សតែការនាំមកនូវគុណធម៌ សីលធម៌ និងសុជីវធម៌ក្នុងសង្គមពិតជាមានសារសំខាន់បន្ថែមលើសពីនេះទៅទៀត។ ការចេះគោរពចាស់ទុំ សំពះជម្រាបសួរ អាកប្បកិរិយាទន់ភ្លន់ ទំនួលខុសត្រូវ ឥរិយាបថសុភាពរាបសារទើបហៅថាពលរដ្ឋល្អ»

ជាមួយគ្នានេះលោក សុខ សប្បាយណា បានថ្លែងអំណរគុណដល់សាលា GGAS ដែលបានចូលរួមជាមួយរដ្ឋាភិបាលក្នុងការលើកកម្ពស់គុណភាពសិក្សា និងផ្ដល់កម្មវិធីអប់រំដែលមានគុណភាពដល់អនាគតអ្នកបន្តវេនកម្ពុជា។

នាយកកម្មវិធីមត្តេយ្យសិក្សាភាសាអង់គ្លេសនៃសាលា GGAS លោកស្រី Claire Challinor បានលើកឡើងថា GGAS បានផ្ដល់នូវការសិក្សាបែបទូលំទូលាយដល់សិស្សដើម្បីឱ្យពួកគេទទួលបាននូវភាពសប្បាយរីករាយក្នុងពេលចាប់ផ្ដើមនៃការសិក្សារបស់ពួកគេ។ អ្នកស្រីបន្ថែមថាការសិក្សានៅ GGAS បានផ្ដល់ទៅតាមតម្រូវការរបស់សិស្សដែលដែលជួយដល់ពួកគេក្នុងការសិក្សា និងក្នុងសង្គមផងដែរ។

លោកស្រីថា៖ «យើងធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើទៅបានដើម្បីធានាដល់ការរៀនសូត្ររបស់កូនអ្នកក្នុងបរិយាកាសរីករាយ និងសុវត្ថិភាពជាមួយនឹងគ្រូដែលមានសមត្ថភាព ដែលអាចទទួលយកបានយ៉ាងងាយស្រួលតាមតម្រូវការកូនរបស់អ្នក»

នាយិកាសាលាហ្គោលឌិនហ្គេតអាមេរិកាំងលោកស្រី ហេង សុគន្ធា បានថ្លែងថាបទពិសោធន៍ជាង ២៧ឆ្នាំមកនេះបានធ្វើឱ្យសាលាហ្គោលឌិនហ្គេតអាមេរិកាំងកាន់តែមានសមត្ថភាពក្នុងការផ្ដល់ការអប់រំដល់សិស្សតាមប្រព័ន្ធអប់រំជាតិ និងអន្តរជាតិ។ លោកស្រីបន្ថែមថាសញ្ញាបត្រដែលចេញដោយសាលាហ្គោលឌិនហ្គេតអាមេរិកាំងមិនត្រឹមតែទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជាប៉ុណ្ណោះទេ តែត្រូវបានទទួលស្គាល់ជាអន្តរជាតិផងដែរ។

លោកស្រីថា៖ «ក្នុងឱកាសដ៏វិសេសវិសាលនេះនាងខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នវិស័យឯកជន ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកអាណាព្យាបាលទាំងអស់សូមបន្តជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់សាលាអាមេរិកាំងហ្គោលឌិនហ្គេតសំដៅរួមគ្នាអភិវឌ្ឍន៍ធនធានមនុស្សឱ្យកាន់តែរីកចម្រើនថែមទៀតសមស្របទៅនឹងភាពរីកចម្រើនរបស់ប្រទេសជាតិនិងអន្តរជាតិ»

ក្នុងកម្មវិធីនៅថ្ងៃនេះក៏មានការបង្ហាញសមត្ថភាពរបស់សិស្សថ្នាក់មត្តេយ្យដ៏គួរឱ្យស្រលាញ់ផងដែរតាមរយៈការឡើងច្រៀង និងរាំផ្សេងៗ។ បន្ទាប់ពីបញ្ចប់ការសំដែងសមត្ថភាពសិស្សទាំងអស់ក៏ត្រូវបានមន្ត្រីក្រសួង និងថ្នាក់ដឹកនាំសាលាចែកសញ្ញាបត្រជូនម្នាក់ម្ដងផងដែរ។

សាលា Golden Gate American School ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៦ ដែលផ្តល់ការបង្រៀនថ្នាក់មត្តេយ្យជាភាសាអង់គ្លេស ថៃ ជប៉ុន ចិន ជំនាញកុំព្យូទ័រ និងវគ្គខ្លីៗជាច្រើនដូចជា ទីផ្សារ រដ្ឋបាល ការគ្រប់គ្រងទូទៅ និងគណនេយ្យ។ ក្នុងឆ្នាំ២០០៩-២០១០ សាលាបានបើកបង្រៀនចំណេះទូទៅភាសាខ្មែរ អង់គ្លេស និងចិន សម្រាប់ថ្នាក់ឧត្តមសិក្សា។ វិញ្ញាបនបត្រថ្នាក់ទី១២ ដែលចេញដោយសាលា Golden Gate American School ត្រូវបានទទួលស្គាល់ដោយក្រសួងអប់រំកម្ពុជាផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក