ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ផ្លូវវាងត្រង់ចំណុចផ្លូវដែលបាក់ស្រុតត្រូវបានស្ថាបនារួចរាល់ដោយអនុញ្ញាតឱ្យធ្វើចរាចរណ៍ជាបណ្តោះអាសន្ន

មណ្ឌលគិរី៖ ផ្លូវវាង ត្រូវបានមន្ទីរសាធារណការខេត្តមណ្ឌលគីរី ឈូសឆាយវែកជាផ្លូវថ្មីរួចរាល់ដើម្បីឱ្យយានយន្តធ្វើចរាចរជំនួសផ្លូវដែលបាក់ស្រុតស្ថិតក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរីកាលពីយប់ថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរិ លោក រស់ គឹមធន បានបញ្ជាក់ប្រាប់ EAC តាមទូរសព្ទនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ថា ផ្លូវវាងនោះត្រូវបានមន្ទីរសាធារណការខេត្តឈូសឆាយ ឡើងតាំងពីថ្ងៃដែលផ្លូវនោះបាក់ស្រុតមកម្ល៉េះ ហើយរួចរាល់នៅទី០៥ ខែសីហា ទើបតែអនុញ្ញាតឱ្យធ្វើចរាចរណ៍នៅថ្ងៃទី០៦ ខែសីហា។ ប៉ុន្តែអនុញ្ញាតឱ្យតែរថយន្តធុនតូច ម៉ូតូ ធ្វើចរាចរណ៍ តែប៉ុណ្ណោះ។

បើតាមលោក រស់ គឹមធន ផ្លូវវាងនោះអាចមានប្រវែង ៥៦០ម៉ែត្រគឺក្រាលដោយថ្មកិនកំហាប់ ខណៈផ្លូវវាងមួយនេះស្ថាបនាឡើងមិនទាន់ត្រូវស្តង់ដារបច្ចេកទេសនៅឡើយទេ។ លោកបញ្ជាក់ថា នៅថ្ងៃខាងមុខនេះមន្ទីរសាធារណការខេត្តនឹងបន្តធ្វើផ្លូវវាងមួយនេះឱ្យមានលក្ខណៈរឹងមាំដើម្បីអនុញ្ញាតឱ្យទាំងរថយន្តធុនធំធ្វើចរាចរណ៍ផងដែរ។

ប្រធានសាធារណការដឹកជញ្ជូនខេត្តមណ្ឌលគិរី មិនទាន់វាយតម្លៃថា ផ្លូវដែលបាក់ស្រុតនោះនឹងជួសជុលត្រង់កន្លែងដើមវិញ ឬក៏ត្រូវជ្រើសរើសខ្សែផ្លូវថ្មីខុសពីកន្លែងដែលស្រុតបាក់ ខណៈនៅរសៀលនេះនឹងមានការប្រជុំអន្តរក្រសួងពិភាក្សាលើបញ្ហានេះ។

លោកបានពន្យល់អំពីមូលហេតុបណ្តាលឱ្យបាក់ស្រុតផ្លូវជាតិលេខ៧៦A ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩ ដូច្នេះថា៖ «បាក់ផ្លូវនេះដោយសារតែមានការជម្រាបទឹកក្រោមថ្នល់ មានទឹកជម្រាបនៅខាងក្រោមដី ជម្រៅ ៣០ម៉ែត្រនៅខាងក្រោមហ្នឹង បានន័យថាទឹកជ្រាបកាត់ថ្នល់យូរៗទៅធ្វើឱ្យស៊ីរូងនាំដីដែលហូរមកគឺនាំកម្ទេចកម្ទីបន្តិចម្តងៗរាប់សិបឆ្នាំ ធ្វើឱ្យវាមានរូងនាគ ដែលរូងនាគកើតឡើងដោយសារមានការជម្រាបទឹក ទឹកវានាំដីទៅ នាំដីទៅបន្តិចម្តង ធ្វើឱ្យវាប្រហោងធំ ទម្ងន់វារត់ទៅ វាធ្វើឱ្យប្រេះថ្នល់»។

លោក រស់ គឹមធន បន្ថែមថា មុនផ្លូវបាក់ស្រុត លោកបានចុះទៅត្រួតពិនិត្យនៅលា្ងចថ្ងៃទី០១ ខែសីហា ដោយឃើញថាផ្លូវមិនស្រួលដោយមានស្នាមប្រេះពាក់កណ្តាលថ្នល់ ទើបលោកឱ្យអាជ្ញាធរបិទផ្អាកចរាចរណ៍ លុះដល់យប់ម៉ោង៨ ផ្លូវក៏ចាប់ផ្តើមបាក់ស្រុតចុះទៅតែម្តង៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក