កោះសូឡូម៉ុនបញ្ចប់ការបោះឆ្នោតសភា និងជ្រើសរើសលោក Jeremiah Manele ជានាយករដ្ឋមន្រ្តីថ្មី | សម្តេចធិបតី ហ៊ុន ម៉ាណែត ច្រានចោលព័ត៌មានប្រឌិត និងមួលបង្កាច់របស់វិទ្យុ The Cambodia Daily ជុំវិញករណីការពន្យារពេលចូលនិវត្តន៍របស់ឯកឧត្តម គុណ ញឹម | ការបន្តឲ្យលោក គន់ ញឹម បន្តតំណែងដល់ឆ្នាំ២០២៨ ត្រូវបានរដ្ឋាភិបាលសម្រេចតាំងពីចុងឆ្នាំ២០២២មកម្លេះ | នាយករដ្ឋមន្ត្រីឆ្លើយតបទៅ The Cambodia Daily ឲ្យឈប់ប្រឌិតរឿងមិនពិត |

ស្រាបៀរ Heineken® បញ្ចេញនូវកំប៉ុងវែងថ្មី ដ៏ទាន់សម័យសម្រាប់ទីផ្សារកម្ពុជា ដើម្បីអបអរខួប ១៥០ឆ្នាំ នៃការវិវត្តន៍លំដាប់ពិភពលោករបស់ខ្លួន

ភ្នំពេញ៖ Heineken® ជាស្រាបៀរលំដាប់ពិភពលោកដ៏ល្បីមួយ បានសម្ពោធរូបរាងថ្មីដ៏ទាន់សម័យនាថ្ងៃនេះនៅប្រទេសកម្ពុជា គឺរូបរាងកំប៉ុងវែង ដែលផ្តល់នូវរសជាតិដ៏ស្រស់ស្រាយ ដែលមានចំណុះ ៣៣០មីលីលីត្រដូចដើម។



សព្វថ្ងៃនេះ មរតកដ៏សម្បូរបែបរបស់ស្រាបៀរ Heineken® បានឆ្លងកាត់រយៈពេល ១៥០ឆ្នាំមកហើយ ចាប់តាំងពីថ្ងៃដែលម៉ាកយីហោនេះ ត្រូវបានផលិតជាលើកដំបូងនៅក្នុងទីក្រុង Amsterdam។ ព្រឹត្តិការណ៍ដ៏សំខាន់នេះបង្ហាញពីគោលគំនិតដែលគួរឱ្យកត់សម្គាល់នៅក្នុងមរតកដ៏យូរអង្វែងរបស់ខ្លួនចំនួនពីរគឺ៖ ជាស្រាបៀរគុណភាពលំដាប់ផ្កាយ៥ ដែលបានឆ្លងកាត់ពេលវេលាយូរអង្វែង ព្រមទាំងបន្តលេចធ្លោលើការច្នៃប្រឌិត នៅជាង ១៩០ប្រទេស ទូទាំងពិភពលោក។

លោក Loic de Laubriere នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ស្រាបៀរ Heineken® ត្រូវបានពិសាជុំវិញពិភពលោកដែលស្រាបៀរនេះតែងតែផ្តល់នូវពេលវេលាដ៏សម្បូរបែបក្នុងការបង្កើតទំនាក់ទំនងដ៏រីករាយ ដល់ជីវិតអតិថិជនរបស់យើង។ រសជាតិដ៏ល្បីនេះនៅតែរក្សាដូចដើមក្នុងកំប៉ុងវែងរបស់យើង ដែលជារូបរាងថ្មី ទាន់សម័យ និងពិសេសជាងមុនដែលនឹងធ្វើឱ្យស្រាបៀរនេះកាន់តែលេចធ្លោជាងមុន មិនថាពេលដែលដាក់តាំងនៅលើធ្នើរតាំង ឬក៏ពេលនៅក្នុងដៃអតិថិជនរបស់យើងក៏ដោយ»។


ការដាក់បង្ហាញថ្មីៗនេះធ្វើឡើងបន្ទាប់ពីយុទ្ធនាការ «អបអរខួប ១៥០ឆ្នាំនៃពេលវេលាដ៏រីករាយ» ដ៏ល្បីល្បាញរបស់ ស្រាបៀរ Heineken® ដែលបានប្រារព្ធទូទាំងពិភពលោក រួមទាំងនៅប្រទេសកម្ពុជាផងដែរ។

ជាផ្នែកមួយនៃការអបអរការគម្រប់ខួបរបស់ខ្លួន ស្រាបៀរ Heineken® បានធ្វើការជាមួយស្ថាប័នសិក្សានិងអ្នកវិទ្យាសាស្ត្រផ្នែកអាកប្បកិរិយា ដើម្បីក្លាយជាម៉ាកយីហោស្រាបៀរទី១ ដែលបាន «ផ្តល់ពេលវេលាដ៏រីករាយ» ដោយនេះជាវិធីថ្មីមួយទៀតក្នុងការវាស់វែងភាពជោគជ័យនៅកម្រិតពិភពលោករបស់ខ្លួនដោយមិនផ្តោតត្រឹមតែលើបរិមាណនៃស្រាបៀរដែលលក់ចេញនោះទេ។ សន្ទស្សន៍នេះបង្ហាញពីការប្ដេជ្ញាចិត្តរបស់ម៉ាកយីហោនេះ ក្នុងការផ្ដល់ជូនទ្វេនូវពេលវេលាល្អដល់អតិថិជន មិនថាតាមវិធីណាក្តី ឱ្យបានរយៈពេល ១៥០ឆ្នាំទៅមុខទៀត និងលើសពីនេះក៏ថាបាន។

លោក Loic de Laubriere បន្ដថា៖ «ពេលវេលាដ៏រីករាយ នឹងនាំមកនូវភាពរំជើបរំជួលដល់ប្រទេសកម្ពុជាឆាប់ៗ ក្នុងខែនេះជាមួយនឹងរូបរាងថ្មីរបស់ស្រាបៀរនេះ។ ទោះបីរបៀបដែលយើងសប្បាយរីករាយនឹងពេលវេលាល្អៗចេះតែវិវត្តយ៉ាងណាក៏ដោយ គ្រប់គ្នានៅតែត្រូវការពេលវេលាដ៏រីករាយដដែល និងជាប់ជានិច្ចដូចស្រាបៀររបស់យើងអ៊ីចឹងដែរ»។


តាមដានកម្មវិធីរបស់ក្រុមហ៊ុនស្រាបៀរ Heineken® ទូទាំងប្រទេស ក្នុងខែសីហានេះ លោកអ្នកនឹងមានឱកាសឈ្នះដំណើរកម្សាន្ត «បទពិសោធន៍ជាមួយស្រាបៀរ Heineken®» (Heineken® Experience) ទៅកាន់ទីក្រុង Amsterdam! កម្មវិធីពិសេសៗ ក៏នឹងផ្តល់ជូនពេញមួយខែនៅផ្សារទំនើបអុីអន, ផ្សារម៉ាក្រូ, ផ្សារទំនើបជីបម៉ុង, ផ្សារទំនើបឡាក់គី និងហាង S-Liquor៖


សម្រាប់ព័ត៌មានបន្ថែមអំពីរបៀបទទួលបានបទពិសោធន៍ ១៥០ឆ្នាំនៃពេលវេលាល្អជាមួយ Heineken® នៅកម្ពុជា សូមតាមដានបណ្ដាញសង្គមរបស់យើងខ្ញុំតាមរយៈ៖

● Facebook: https://www.facebook.com/heineken

● Instagram: https://www.instagram.com/heineken_kh/

អំពីក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា

ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ជំរុញដោយគោល បំណងបង្កើតភាពសប្បាយរីករាយរួមគ្នា

ក្រុមហ៊ុនបង្កើតបទពិសោធដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជនដែលត្រូវការស្រាបៀរម៉ាក

យីហោអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយនឹងការគ្របដណ្តប់នៅទូទាំងប្រទេសនិងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញក្រុមហ៊ុន មានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០ ០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើបរិស្ថាន និរន្តរភាពសង្គម

និងការពិសាដោយការទទួលខុសត្រូវដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានកាបូនសូន្យកាន់តែស្មើភាពនិងកាន់តែមានសុខភាពល្អ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាគឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរលំដាប់ថ្នាក់ពិភពលោក៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក