ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS ៖ លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា

ភ្នំពេញ៖ លោក ហ៊ុន ម៉ាណែត ត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យចាត់តាំងជានាយករដ្ឋមន្ត្រីកម្ពុជា សម្រាប់នីតិកាលទី៧នៃរដ្ឋសភា។ នេះបើតាមព្រះរាជក្រឹត្យដែលព្រះមហាក្សត្រទ្រង់ឡាយព្រះហស្ថលេខានៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ដែលត្រូវបាននាយករដ្ឋមន្ត្រីចាំផ្ទះសម្តេចតេជោ ហ៊ុន សែន ប្រកាសនៅក្នុងតេឡេក្រាមនាព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣។

ក្នុងព្រះរាជក្រឹត្យ ត្រង់មាត្រា២ បញ្ជាក់ថា នាយករដ្ឋមន្ត្រីកម្ពុជា ដែលទទួលបានការចាត់តាំងខាងលើ មានភារកិច្ចរៀបចំសមាសភាពរាជរដ្ឋាភិបាលកម្ពុជា ដើម្បីសុំសេចក្តីអនុម័តទុកចិត្តពីរដ្ឋសភា។ 

គូសបញ្ជាក់ថា នៅថ្ងៃទី២២ ខែសីហា សម្តេចតេជោនឹងលែងពីតំណែងនាយរកដ្ឋមន្ត្រី ឯលោក ហ៊ុន ម៉ាណែត នឹងកាន់តំណែងបន្តពីសម្តេចតេជោ។ តែយ៉ាងណាសម្តេចតេជោនឹងបន្តឈរឈ្មោះជាប្រធានព្រឹទ្ធសភានៅអាណត្តិក្រោយឆ្នាំ២០២៤ ខាងមុខនេះ។ ជាមួយគ្នានេះសម្តេចតេជោនឹងត្រូវបានព្រះមហាក្សត្រតែងតាំងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក